បញ្ចប់​ការស្វែងជួយសង្គ្រោះ ក្នុងហេតុការបាក់ដីនៅឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងបង្ករឲ្យមានការបាក់ដីជាទ្រង់ទ្រាយធំកាលពីថ្ងៃទី​៣១ខែធ្នូ​ឆ្នាំ​២០១៨ បានបំផ្លាញភូមិជាច្រើន និងពលរដ្ឋ កប់ក្រោមគំនរ ភក់យ៉ាងក្រាក់ ។​ ក្រុមជួយសង្គ្រោះបានខិតខំទាំងថ្ងៃទាំងយប់ ក្នុងការស្វែងរកអ្នកបាត់ខ្លួនកប់ក្រោមដី ។ មកទល់ពេលនេះ ក្រុមជួយសង្គ្រោះបានសម្រេចបញ្ជប់សកម្មភាព​ ។ ក្រុមជួយសង្គ្រោះបានរកឃើញសាកសព សរុប​៣២នាក់​។
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ មន្ត្រី ឥណ្ឌូនេស៊ីបាន ប្រកាសថា បញ្ចប់ការស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួនដោយសារគ្រោះថ្នាក់បាក់ដីនោះហើយ ។ ហេតុការណ៍បាក់ដីមួយបានកើតឡើងនៅខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ និងរងរបួស និងបាត់ខ្លួនជាច្រើននាក់ ។ ជនរងគ្រោះភាគច្រើនត្រូវដីបាក់សង្កត់ពីលើតែម្តង ។

លោក Agung Budi Maryoto ស្នងការប៉ូលិសបានបញ្ជាក់ថា «យើងបានបញ្ចប់ការរុករកជនរងគ្រោះ ខណៈដែលជនរងគ្រោះម្នាក់ទៀតប៉ុណ្ណោះដែលរកមិនទាន់ឃើញ ហើយក្រុមគ្រួសារជនរងគ្រោះ ក៏ព្រមទទួលស្គាល់ទទួលយកផងដែរ»។ លោកថា ក្នុងហេតុការណ៍បាក់ដីនេះ បណ្តាលឲ្យបាត់បង់ជីវិតសរុប៣២នាក់ ។ការរញ្ជួយដីកើតឡើងជាញឹកញាប់នៅក្នុងប្រទេសដែលប្រជុំទៅដោយដែនកោះ និងស្ថិតនៅជ្រោយត្រូពិកដ៏ធំទូលាយងាយនឹងកើតមាននូវគ្រោះធម្មជាតិមួយនេះ ។

ជាង២០នាក់បានស្លាប់កាលពីតុលា កន្លងទៅដោយសារតែទឹកជំនន់ និងបាក់ដីវាយប្រហារជាច្រើនខេត្ត នៃដែនកោះ ស៊ូម៉ាត្រា ភាគខាងលិចឥណ្ឌូនេស៊ី ។ខែមិថុនា ឆ្នាំ២០១៦ ជិត៥០នាក់ស្លាប់ ពេលទឹកជំនន់ និងបាក់ដីកើតឡើងនៅខេត្ត Central Java ជាដើម ៕  ម្លិះ

...

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print