សហរដ្ឋអាមេរិក៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេឃើញវត្តមានតារាក្បាច់គុន និងជាកីឡាការិនីប្រដាល់ក្នុងទ្រុង សំ ថារ័ត្ន បង្ហាញមុខក្នុងផ្ទះស្តេចប្រដាល់ មេនី ប៉ាគីអាវ នៅលើទឹកដីសហរដ្ឋអាមេរិក។ នាងបានបង្ហាញក្តីរំភើបដោយមិននឹកស្មានដល់ថាបានជួបផ្ទាល់និងបានចូលមកដល់ផ្ទះអ្នកប្រដាល់កំពូលរូបនេះ។
ក្នុងរូបថតប៉ុន្មានសន្លឹកបង្ហាញអំពីវត្តមានកីឡាការិនី សំ ថារ័ត្ន បានឈរថតក្នុងផ្ទះស្កឹមស្កៃជាមួយស្តេចប្រដាល់ ប៉ាគីអាវ នារដ្ឋឡូអេនជីលេស សហរដ្ឋអាមេរិក។ តារាស្រីរូបនេះបានបង្ហាញពីក្តីរំភើបរីករាយមិននឹកស្មានដល់។ នាងថាបានទៅដល់ផ្ទះស្តេចប្រដាក់រូបនេះជាមួយនឹងការទទួលទានអាហារជុំគ្នាដែលជាឱកាសកម្រសម្រាប់ជីវិតនាង ហើយក៏ធ្វើដំណើរទៅទីនោះគឺមានតែនាងម្នាក់ប៉ុណ្ណោះដែលជាជនជាតិខ្មែរ។ ថារ័ត្ននិយាយថានាងបានទៅផ្ទះស្តេចប្រដាល់រូបនេះតាមរយៈមិត្តភ័ក្កិដែលធ្វើការងារទាក់ទងនឹងកិច្ចការប្រដាល់។
គួរបញ្ជាក់ដែរថាកីឡាការនីគុនល្បុក្កតោកញ្ញា សមថារ័ត្នក្រៅពីជាកីឡាការិនីនាងក៏ជាសិល្បការិនីផ្នែកក្បាច់គុនដ៏មានប្រជាប្រិយ។ នាងគឺជាតួអង្គសំខាន់មួយរូបនៅក្នុងខ្សែភាពយន្តឯកសាររឿង “ការរស់រានឡើងវិញនៃក្បាច់គុនល្បុក្កតោ” ដែលជាការផ្សព្វផ្សាយនិងជួយគាំទ្រក្បាច់គុនខ្មែរនឹងជួយឲ្យពិភពលោកមើលឃើញអំពីភាពអស្ចារ្យនៃសម្បត្តិវប្បធម៌ខ្មែរនិងមោទនភាពជាតិខ្មែរ។
ភាពយន្តនេះផលិតឡើងដោយជនជាតិកាណាដាពីរនាក់ប្តីប្រពន្ធគឺអ្នកស្រីសាន់ដ្រាលឺបា (Sandra Leuba) និងលោកម៉ាកបក់ស្ល័រ (Mark Bochsler) ដែលត្រូវប្រើពេលផលិតនិងតម្លើងអស់រយៈពេលជាង៨ឆ្នាំ។ខ្សែភាពយន្តនេះបានដាក់បញ្ជាំងនៅរោងភាពយន្តLightbox Film Center នៅទីក្រុងPhiladelphia នៅថ្ងៃទី៩ខែវិច្ឆិកានេះ។បន្ទាប់មកខ្សែភាពយន្តនេះត្រូវបានយកទៅដាក់បញ្ចាំងនៅប្រទេសកាណាដាផងដែរ។ នាងក៏ជាកូនស្រីអ្នកនិពន្ធ និងជាតន្ត្រីករ ស្តេចវីយូឡុង លោក អ៊ុំ ដារ៉ាផងដែរ ៕ ដោយ វឌ្ឍនា