សម ថារ័ត្ន លេខមុខដល់ក្នុងផ្ទះស្តេចប្រដាល់ប៉ាគីអាវ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ពិតជាភ្ញាក់ផ្អើលក្រោយពីគេឃើញវត្តមានតារាក្បាច់គុន និងជាកីឡាការិនីប្រដាល់ក្នុងទ្រុង សំ ថារ័ត្ន បង្ហាញមុខក្នុងផ្ទះស្តេចប្រដាល់ មេនី ប៉ាគីអាវ នៅលើទឹកដីសហរដ្ឋអាមេរិក។ នាងបានបង្ហាញក្តីរំភើបដោយមិននឹកស្មានដល់ថាបានជួបផ្ទាល់និងបានចូលមកដល់ផ្ទះអ្នកប្រដាល់កំពូលរូបនេះ។

ក្នុងរូបថតប៉ុន្មានសន្លឹកបង្ហាញអំពីវត្តមានកីឡាការិនី សំ ថារ័ត្ន បានឈរថតក្នុងផ្ទះស្កឹមស្កៃជាមួយស្តេចប្រដាល់ ប៉ាគីអាវ នារដ្ឋឡូអេនជីលេស សហរដ្ឋអាមេរិក។ តារាស្រីរូបនេះបានបង្ហាញពីក្តីរំភើបរីករាយមិននឹកស្មានដល់។ នាងថាបានទៅដល់ផ្ទះស្តេចប្រដាក់រូបនេះជាមួយនឹងការទទួលទានអាហារជុំគ្នាដែលជាឱកាសកម្រសម្រាប់ជីវិតនាង ហើយក៏ធ្វើដំណើរទៅទីនោះគឺមានតែនាងម្នាក់ប៉ុណ្ណោះដែលជាជនជាតិខ្មែរ។ ថារ័ត្ននិយាយថានាងបានទៅផ្ទះស្តេចប្រដាល់រូបនេះតាមរយៈមិត្តភ័ក្កិដែលធ្វើការងារទាក់ទងនឹងកិច្ចការប្រដាល់។

គួរបញ្ជាក់ដែរថាកីឡាការនីគុនល្បុក្កតោកញ្ញា សមថារ័ត្នក្រៅពីជាកីឡាការិនីនាងក៏ជាសិល្បការិនីផ្នែកក្បាច់គុនដ៏មានប្រជាប្រិយ។ នាងគឺជា​តួអង្គ​សំខាន់​មួយ​រូបនៅក្នុងខ្សែភាពយន្តឯកសាររឿង “ការ​រស់រាន​ឡើង​វិញ​​នៃ​​ក្បាច់​​គុន​ល្បុក្កតោ” ដែលជាការផ្សព្វផ្សាយនិង​ជួយ​គាំទ្រ​ក្បាច់​គុន​ខ្មែរនឹង​ជួយ​ឲ្យ​ពិភពលោក​មើល​ឃើញ​អំពី​ភាព​អស្ចារ្យនៃ​សម្បត្តិ​វប្បធម៌​ខ្មែរនិង​មោទនភាព​ជាតិ​ខ្មែរ។

ភាពយន្តនេះផលិត​ឡើង​ដោយ​ជនជាតិ​​កាណាដាពីរ​នាក់​ប្តី​ប្រពន្ធគឺ​អ្នកស្រីសាន់ដ្រាលឺបា (Sandra Leuba) និង​​លោកម៉ាកបក់ស្ល័រ (Mark Bochsler) ដែល​ត្រូវ​ប្រើ​ពេល​ផលិតនិង​តម្លើង​​​អស់​​រយៈ​​ពេល​ជាង៨ឆ្នាំ។ខ្សែភាព​យន្តនេះបានដាក់បញ្ជាំងនៅរោងភាពយន្តLightbox Film Center នៅទីក្រុងPhiladelphia នៅ​ថ្ងៃ​ទី៩ខែ​វិច្ឆិកា​នេះ។បន្ទាប់​មកខ្សែ​ភាពយន្ត​នេះ​ត្រូវបាន​​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​កាណាដាផងដែរ។ នាងក៏ជាកូនស្រីអ្នកនិពន្ធ និងជាតន្ត្រីករ ស្តេចវីយូឡុង លោក អ៊ុំ ដារ៉ាផងដែរ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print