ក្តៅៗ​ ! សមត្ថកិច្ច​ចាប់​ខ្លួន​ឧក្រិដ្ឋជនផលិត​គ្រឿង​ញៀន​ជាង​៥៤គីឡូក្រាម​ ក្រោយ​គេច​ខ្លួន​ជិត​៤ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖​ក្រោយ​គេច​ខ្លួន​ជិត​៣ឆ្នាំ​ ,​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​និង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ចាប់​ខ្លួន​ឧក្រិដ្ឋជន​​ផលិត​ និង​ ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​ម្នាក់​ ។

ការ​ចាប់​ខ្លួន​នេះ​ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ស្ប៉ា​ ម៉ាស្សា​ សង់អេលីហ្សេ​ ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​របស់​តុលាការ​ ។

លោក​ពេជ្រ​ វិជ្ជាធរ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ ជនជាប់ចោទ​ឈ្មោះ​ ដាំ​ ញ៉ា​ ដាក់​ពន្ធនាគារ​អស់​មួយ​ និង​ ពិន័យ​ជា​ប្រាក់​៦០លានរៀល​ ពីបទ​ជួញដូរ​ រក្សា​ទុក​ កែច្នៃ​គ្រឿងញៀន​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ និង​ ដកហូត​គ្រឿងញៀន​បាន​ជាង​៥៤គីឡូក្រាម​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print