ខេត្ដក្រចេះ៖ ក្រុមគ្រួសារទីទ័លក្រ ៣គ្រួសារ ដែលរស់នៅខាងក្រោយសាលា ស្រុកព្រែកប្រសព្វជួបការលំបាក ខ្វះខាត ត្រូវបានលោកឧត្ដមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ដក្រចេះ ផ្ដល់ជូនជាអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន កាលពី ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ។
អំណោយជាគ្រឿងឧបភោគបរិភោគ ក្នុង១គ្រួសារ ទទួលបានរួមមាន អង្ករ ៣០គីឡូក្រាម ,មី១កេស ,ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ ,សារុង២,ក្រមា១,ប៊ីចេង ១កញ្ចប់ធំ,ថ្នាំពេទ្យ១កញ្ចប់ ព្រមទាំង ថវិកាចំនួន២០ម៉ឺនរៀល ។
អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាត្រូវបានលោក ចន្ទ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វបាន យកទៅប្រគល់ជូនដល់លំនៅឋានប្រជា ពលរដ្ឋទីទ័លក្រ ទាំង៣គ្រួសារឋិតក្នុង ភូមិទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ។
លោក ចន្ទ សុផល្លា អធិការនគរបាល ស្រុកព្រែកប្រសព្វបានញំនាំនូវការសាក សួរសុខទុក្ខពីលោកស្នងការនគរបាលខេត្ដ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះលោក ស្នងការក៏បានផ្ដាំផ្ញើឱ្យបងប្អូន ត្រូវយក ចិត្ដទុកដាក់ឱ្យបានខ្ពស់ពីបញ្ហាសុខភាព ការរស់នៅប្រចាំថ្ងៃ និងខិតខំបង្កបង្កើន ផលដាំស្រូវ ដំណាំ ដើម្បីដោះស្រាយ ជីវភាពគ្រួសារ ។ លោកអធិការបន្ដថា ជានិច្ចកាល អាជ្ញាធរខេត្ដ កម្លាំងប្រដាប់ អាវុធ សមត្ថកិច្ចមូលដ្ឋានតែងតែបាន គិតគូរាល់វិធានការបង្ក្រាបបទល្មើស រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល រដ្ឋក្នុងមូលដ្ឋាន ៕
ដោយ៖ សុខ ខេមរា