ខេត្តកំពង់ចាម ៖ នារីពីរនាក់នៅពេលបេីកបរម៉ូតូឌុបគ្នាទៅរៀនត្រូវបានរថយន្តដឹកថ្មបេីកបុកពីក្រោយរួចកិនពីលេីបណ្តាលអោយម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ស្រាល ខណៈអ្នកបេីកបររថយន្តបង្កគេចខ្លួនបាត់ ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បង្ដដោយអ្នកបេីកបររថយន្តធន់ធំដឹកថ្មមួយគ្រឿងមិនស្គាល់ស្លាកលេខបានបើកបុកក្មេងស្រីដ៏ស្រសស្អាតម្នាក់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
នគរបាលចរាចរណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងនៅម្តុំប្រឡាយក្នុងភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្មេងស្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ស៊ូ ស្រីនា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យហ៊ុនសែនស្គន់។ចំណែកអ្នករងរបួសម្នាក់ទៀតមិនត្រូវបានស្កាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពត៌មានបានអោយដឹងថា នៅមុនពេលកេីតហេតុក្មេងស្រីរងគ្រោះបានធ្វើដំណើរទៅកាន់សាលារៀនដោយជិះម៉ូតូមួយគ្រឿងម៉ាក់Scoopy ពាក់ស្លាកលេខ កំពង់ចាម 1C-3456ជិះគ្នាពីរនាក់ ស្រាប់តែរថយន្តដឹកថ្មមិនស្គាល់ស្លាកលេខបើកបរមកដល់ក៏បុកក្មេងស្រីរងគ្រោះមួយទំហឹងកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសស្រាល។ចំណែកឯម្ចាស់រថយន្តបង្កក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុ កម្លាំងជំនាញចរាចរណ៍ចុះមក អន្តរាគមន៍ពិនិត្យ និងដឹកអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ និងកំពុងស្រាវជ្រាវរកអ្នកបេីកបររថ យន្តបង្កហេតុដេីម្បីដោះស្រាយតាមច្បាប់ ៕វណ្ណៈ