ជិះម៉ូតូឌុបគ្នាទៅរៀន​ ត្រូវរថយន្ត​ដឹកថ្មបុកកិន​ ស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ នារី​ពីរ​នាក់​នៅពេលបេីកបរម៉ូតូ​ឌុបគ្នាទៅរៀនត្រូវបានរថយន្តដឹកថ្មបេីកបុកពីក្រោយរួចកិនពីលេីបណ្តាលអោយម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែង​ និងម្នាក់ទៀតរងរបួស​ ស្រាល​ ខណៈអ្នកបេីកបររថយន្តបង្កគេចខ្លួនបាត់​ ស្រមោល​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បង្ដដោយអ្នកបេីកបររថយន្តធន់ធំដឹកថ្មមួយគ្រឿងមិនស្គាល់ស្លាកលេខបានបើកបុកក្មេងស្រីដ៏ស្រសស្អាតម្នាក់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

នគរបាល​ចរាចរណ៍​អោយដឹងថា​ ហេតុការណ៍នេះកើតឡើងនៅម្តុំប្រឡាយក្នុងភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្មេងស្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ស៊ូ ស្រីនា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យហ៊ុនសែនស្គន់។ចំណែកអ្នករងរបួសម្នាក់ទៀតមិនត្រូវបានស្កាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពត៌មានបានអោយដឹងថា​ នៅមុន​ពេលកេីតហេតុក្មេងស្រីរងគ្រោះបានធ្វើដំណើរទៅកាន់សាលារៀនដោយជិះម៉ូតូមួយគ្រឿងម៉ាក់Scoopy ពាក់ស្លាកលេខ កំពង់ចាម 1C-3456ជិះគ្នាពីរនាក់ ស្រាប់តែរថយន្តដឹកថ្មមិនស្គាល់ស្លាកលេខបើកបរមកដល់ក៏បុកក្មេងស្រីរងគ្រោះមួយទំហឹងកិនបែកក្បាលស្លាប់ភ្លាមៗ​នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសស្រាល។ចំណែកឯម្ចាស់រថយន្តបង្កក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកេីតហេតុ​ កម្លាំងជំនាញ​ចរាចរណ៍​ចុះមក​ អន្តរាគមន៍​ពិនិត្យ​ និងដឹកអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ​ និងកំពុង​ស្រាវជ្រាវ​រកអ្នកបេីកបររថ​ យន្តបង្កហេតុ​ដេីម្បី​ដោះស្រាយ​តាមច្បាប់​ ៕​វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print