ភ្នំពេញ ៖ តារាចម្រៀងនិងជាម្ចាស់ពានទី១Cambodian Idol លោកនីរតនាបានសម្រេចចូលរោងការជាមួយកូនស្រីអ្នកជំនួញទ្រព្យស្តុកស្រស់សោភានៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នេះហើយបន្ទាប់ពីភ្ជាប់ពាក្យបានជិតមួយឆ្នាំ។ពិធីមង្គលការនេះត្រូវបានរៀបចំយ៉ាងធំដុំមួយដែលមានភ្ញៀវចូលរួមមិនក្រោម១ពាន់នាក់នោះទេ។
នីរតនាចូលរោងជ័យជាមួយភិរិយាឈ្មោះហេងសុវណ្ណតក្តិណាដែលជាកូនស្រីអ្នកជំនួញធំជាផ្លូវការហើយបន្ទាប់ពីភ្ជាប់ពាក្យចាប់តាំងពីខែមេសាឆ្នាំ២០១៨កន្លងមក។ ថ្ងៃទី១៧គឺគេឃើញមានរៀបចំពិធីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ និងចិនមួយចំនួនដូចជាមានការសែនព្រេនកាត់គ្រោះជាកម្មវីធីទី១គឺការសែនកុងម៉ាខណៈដែលរសៀលនេះមានកម្មវិធីក្រុងពាលី សូត្រមន្តចូលរោងជ័យ។
កម្មវីធីសេរីមង្គលរបស់តារាកំលោះអ្នកកំពង់ចាមរូបនេះត្រូវបានធ្វើឡើងនៅនៅឯអាគារដឺព្រេមៀសេនធ័រសែនសុខ (អាគារD,E) ក្រោមវត្តមានអ្នកចូលរួមអបអរជាច្រើនក្នុងនោះគេសង្កេតឃើញវត្តមានអ្នកសិល្បៈជាច្រើនចូលរួមផងដែរ។ ព្រឹកថ្ងៃទី១៨ខែមករានេះគេក៏ឃើញមានការរៀបចំពិធីតាមទំនៀមទម្លាប់ខ្មែរមួយចំនួនជាហូរហែរ ហើយបន្តទៅរៀបចំពិធីទទួលភ្ញៀវប្រមាណ១០០តុនៅទីតាំងខាងលើផងដែរ។
គួរបញ្ជាក់ផងដែរថាចំណងស្នេហ៍វ័យជាង៣ឆ្នាំរបស់តារាចម្រៀងនីរតនានិងកញ្ញាហេងសុវណ្ណភក្តិណាបានឈានដល់ការភ្ជាប់ពាក្យទទួលស្គាល់ពីឪពុកម្តាយទាំងសងខាងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨នៅគេហដ្ឋានខាងស្រីនាបុរីប៉េងហួតស្ទឹងមានជ័យ។ក្រោយភ្ជាប់ពាក្យពួកគេបានសាងភាពផ្អែមល្ហែមនិងពង្រីកផ្សព្វផ្សាយលើមុខជំនួញរួមគ្នាផ្នែកលក់គ្រឿងសម្អាង។
នីរតនាដែលមានឈ្មោះដើមនីម៉ាប់ធ្លាប់បញ្ជាក់ថាលោកនឹងនៅតែបន្តការងារសិល្បៈដដែលបើទោះបីជារៀបការរួចនិងមានមុខជំនួញរួមជាមួយអនាគតភរិយាក្តី ៕ ដោយ ៖ វឌ្ឍនា