បុរស​លក់​ផ្កា​ប្រើ​អំពើ​ហិង្សា​ត្រូវ​នគរបាល​ចាប់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​អ្នកលក់​ផ្កា​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ វាយ​ប្រពន្ធ​ គំរាម​ដុត​សម្លាប់​ និង​ចាក់​ប្រេង​បាត​ម៉ូតូ​ចូល​ក្នុង​មាត់​ និង​លើ​ខ្លួនប្រាណ​លើ​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​សន្លប់​ ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ទំនាស់​ក្នុង​រឿង​លុយកាក់​។​ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​ ។​

IMG-20151205-WA0036

​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ភូមិ​ព្រែក​ថ្មី​១​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​របាយការណ៍​របស់​នគរបាល​បាន​សរសេរ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ថន​បូ​លី​ន​ ភេទ​ស្រី​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​លក់​ផ្កា​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ភូមិ​ភូមិ​ព្រែក​ ថ្មី​១​ សង្កាត់​ ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ រីឯ​ជនសង្ស័យ​ឈ្មោះ​កែវ​ ពន្លក​ ភេទ​ប្រុស​ អាយុ​ 36​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​លក់​ផ្កា​ ស្នាក់​នៅផ្ទះ​កើតហេតុ​ ។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​មក​ពី​លក់​ផ្កា​វិញ​ ក៏​ឈ្លោះ​គ្នា​ជាមួយ​ ជន​រង​គ្រោះ​ ពី​រឿង​លុយកាក់​ ពេល​នោះ​ជនសង្ស័យ​បាន​វាយ​ប្រព័ន្ធ​មួយ​ដៃ​ ហើយ​ជន​រង​គ្រោះ​ក៏​ទៅ​ផ្ទះ​ម្តាយ​បាត់​ទៅ​ ។​ បន្ទាប់​មក​ ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​ ជនសង្ស័យ​ ខឹង​ក៏​រករឿង​វាយដំ​ជន​រង​គ្រោះជា​ច្រើន​ដៃ​ និង​បាន​យក​សាំង​មក​ចាក់​ គំរាម​ដុត​ ជន​រង​គ្រោះ​ថែម​ទៀត​ រួច​ជនសង្ស័យ​ក៏​ដើរ​ចេញ​ទៅ​ខាងក្រៅ​បាត់​ ។​ បន្ទាប់​មក​ ជនសង្ស័យ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ រករឿង​ប្រពន្ធ​ទៀត​ និង​វាយ​ប្រពន្ធ​មួយ​ដៃ​ រួច​យក​ប្រេង​បាត​ម៉ូតូ​ ទៅ​ចាក់​ចូល​មាត់​ជន​រង​គ្រោះ​ តែ​ជន​រង​គ្រោះ​ បិទ​មាត់​ជាប់​ ពេល​នោះ​ជនសង្ស័យ​ក៏​យក​ប្រេង​បាត​នោះ​ចាក់​លើ​ ខ្លួនប្រាណ​ជន​រង​គ្រោះ​ធ្វើ​អោយ​ជន​រង​គ្រោះ​វិលមុខ​សន្លប់​បាត់ស្មារតី​ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ ក្រុង​តា​ខ្មៅ​ ។​

​បន្ទាប់​ពី​មានការ​ប្តឹង​ពី​ក្រុម​គ្រួសារ​ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

...

IMG-20151205-WA0038

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print