ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅ និងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីពួកគាត់ទាំង២នាក់បានជិះ ម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុកពីចហៀងពេញទំហឹង ហើយបើកគេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ រន្ធត់នេះបានបង្កការភ្ញាក់ផ្អើ លដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង០៩:៣០នា ទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុនលក់ រថយន្ត Mecerdez ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម សុម៉ារ៉ា អាយុជិត៥០ឆ្នាំ មុខរបបជាគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្ដីស្ត្រីដែលរងរបួសស្រា លនិងអ្នកឌុបជនរងគ្រោះ ដែលស្លាប់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមូលមួយគ្ រឿងដែលពាក់ ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែ ត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុនលក់រថយន្ត Mecerdez ជាកន្លែងកេីតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើ ង( បញ្ច្រាស់ទិស) ក្នុងល្បឿនយ៉ាងលឿន បានបុកពីចហៀងពេញទំហឹងបណ្ដាលឲ្ យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូជា ង៥០ម៉ែត្រ ធ្វើឲ្យស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នកដុបរងរបួសស្រាល ។ ភ្លាមនោះដែររថយន្តបង្កបានបើកគេ ចបាត់ស្រមោល ។
ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុ ស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្ នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សា ទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្ តបង្កយកមកដោះស្រាយតាមផ្លូវច្បា ប់។ ចំណែកសពស្ត្រីរងគ្រោះត្រូវបា នសមត្ថកិច្ចធ្វេីកំណត់ហេតុសាកសួ រក្រុមគ្រួសារ និងប្រគល់ឲ្យរថយន្តគិលានសង្គ្រោះ ឯកជនដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋាន ៕ ដោយ ៖ ភារ៉ា ដង្កោ