រុ​ស្ស៊ី​ទ​មា្ល​ក់​ភ្លៀង​គ្រាប់បែក​ទៅ​លើ​ទីតាំង​ជាង​១៥០០​កន្លែង​របស់​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​

ចែករំលែក៖

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុ​ស្ស៊ី​លោក​ Igor​ Konashenkov​ បាន​បញ្ជាក់​ថា​ កម្លាំង​ទាហាន​អាកាស​រុ​ស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ដល់​ទៅ​៤៣១​លើក​ នៅ​ក្នុង​ខេត្ត​ Latakia​ ប្រទេស​ស៊ី​រី​ដោយ​បាន​ទម្លាក់​គ្រាប់​ទៅ​លើ​គោលដៅ​ជិត​១៥០០​កន្លែង​របស់​ក្រុម​IS​ ក្នុង​រយៈពេល​៩​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។​

​តាម​ការ​ប្រកាស​របស់​លោក​Konashenkov​ នៅ​ក្នុង​ការ​វាយប្រហារ​នោះ​រុ​ស្សី​បាន​សម្លាប់​មេដឹកនាំ​ក្រុម​IS​ ជា​ច្រើន​នាក់​ ក្នុង​នោះ​មាន​មេបញ្ជាការ​កម្លាំង​ IS​ លោក​ Abu​ abdu​ និង​មេបញ្ជាការ​ផ្សេងៗ​ជា​ច្រើន​ទៀត​របស់​ IS​ ។​

​យុទ្ធនាការ​វាយប្រហារ​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ តាម​សំណើ​របស់​ប្រធានាធិបតី​ស៊ី​រី​ បា​សា​ អាល់​អាសា​ដ​។​ រុ​ស្ស៊ី​បាន​ប្រកា​សថាបាន​កម្ទេច​ក្រុម​ភេរវកម្ម​ជា​ច្រើន​រូប​ រួម​ទាំង​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក​ និង​លោក​ខាងលិច​ផង​ដែរ​ ។​

​អង្គការ​ខ្លំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី​បាន​ចោទប្រកាន់​ការ​វាយប្រហារ​ទម្លាក់​គ្រាប់​ពី​រុ​ស្ស៊ី​ថា​បាន​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជា​ច្រើន​ ក្នុង​នោះ​មាន​កុមារ​ និង​ស្ត្រី​។​ ការ​វាយប្រហារ​ទាំងនោះ​ ក៏​ជា​មូលហេតុ​បង្ក​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រុ​ស្ស៊ី​នឹង​ទួ​រ​គី​ ក្រោយ​ពេល​ដែល​ទួ​រ​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុ​ស្ស៊ី​ ៕​

...

106dtl96130

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print