មេបញ្ជាការកងទ័ពអាមេរិកបានឱ្យដឹងថា សមត្ថភាពបរមាណូរបស់រុស្ស៊ី គឺគ្រប់គ្រាន់សម្រាប់កម្ទេចអាមេរិក មិនឱ្យសេសសល់នៅលើភពផែនដីនេះ ។ នៅក្នុងលោកនេះគ្មានប្រទេសណាមួយ ដែលមានសមត្ថភាពក្រៅពីរុស្ស៊ីឡើយ ។
សារព័ត៌មាន The Washington Times បានដកស្រង់សម្ដី លោក Milly មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបណ្ដាមេទ័ពអាមេរិកប្រចាំតំបន់នីមួយៗថា រុស្ស៊ី ជាប្រទេសតែមួយគត់នៅលើភពផែនដីដែលមានសមត្ថភាពបរមាណូគ្រប់គ្រាន់ សម្រាប់កម្ទេចទឹកដីអាមរិកឱ្យក្លាយទៅជាផេះផង់ ។
ប៉ុន្ដែដូចអ្វីដែលសារព័ត៌មានបាន សរសេរថា មេទ័ពអាមេរិកមិនដែល មានអ្វីថ្មីសម្រាប់ពលរដ្ឋអាមេរិកនោះ ឡើយ ។ កន្លងមកបេក្ខភាពដែលគ្រោង ឡើងកាន់តំណែងខ្ពស់នៅក្នុងជួរកងទ័ព ក៏មានប្រសាសន៍ដូចគ្នានេះដែរ ។ កាល ពីជិតមួយខែមុនមេទ័ព Joshph Dun Ford ដែលជាបេក្ខភាពប្រធានគណៈ កម្មាធិការមេបញ្ជាការទាហានសម្ពន្ធ មិត្ដអាមេរិកក៏បានប្រកាសដូចគ្នានេះ ដែរ ដោយបញ្ជាក់ថា រុស្ស៊ីជាការ គំរាមកំហែងទី១របស់អាមេរិក ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត កាលពីពេលកន្លងមកមេបញ្ជាការកង ទ័ពកាំជ្រួចមីស៊ីលយុទ្ធសាស្ដ្ររបស់រុស្ស៊ីបានបញ្ជាក់ថា ប្រសិនបើរុស្ស៊ីរងការ វាយប្រហារនោះរុស្ស៊ីនឹងតប់តវិញ ដោយកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រប់បរមាណូ ។ រុស្ស៊ីនឹងកម្ទេចទីតាំងកាំជ្រួច មីស៊ីលរបស់អាមេរិកដែលមាននៅគ្រប់ ទិសទីជុំវិញពិភពលោក ។
មេទ័ពរុស្ស៊ីលោក Viktor Yesin និយាយទៅកាន់សារព័ត៌មានរុស្ស៊ី RIA Novosti ថា “រាល់ទីតាំងកាំជ្រួចមីស៊ីល ការពាររបស់អាមេរិកនៅគ្រប់ទិសទីជុំវិញ ពិភពលោកនឹងត្រូវបំផ្លាញ ប្រសិនបើ មានសង្គ្រាមកើតឡើង ។ បើមានការផ្ទុះ សង្គ្រាមរវាងរុស្ស៊ីនឹងអាមេរិកនោះរុស្ស៊ីចាំបាច់ត្រូវតែកម្ទេចទីតាំងកាំជ្រួចមីស៊ីល របស់អាមរិកជាមុន ទើបអាចវាយលុក ចូលទឹកដីអាមេរិកដោយមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ ។
ការដែលអាមេរិកដាក់ពង្រាយប្រព័ន្ធ មីស៊ីលនៅតំបន់អឺរ៉ុប ដោយយកហេតុ ផលថា ការពារសម្ពន្ធមិត្ដអឺរ៉ុបគេចផុត ពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ និងកូរ៉េខាងជើង ។ ការដាក់មីស៊ីលនៅ ទីនោះបានធ្វើឱ្យមានការប្រឈមមុខដាក់ គ្នារវាងអាមេរិកនឹងរុស្ស៊ី ។ រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ប្រព័ន្ធ មីស៊ីលការពារនៅតំបន់អឺរ៉ុបមិនសម្រាប់ ប្រឆាំងរុស្ស៊ីឡើយ ប៉ុន្ដែអាមេរិកមិនបាន ធានាជាផ្លូវការថា មិនសម្ដៅរុស្ស៊ីនោះ ដែរ ។
មេទ័ពរុស្ស៊ីបញ្ជាក់ទៀតថា នៅពេល នេះកិច្ចព្រមព្រៀស្ដីពីកម្មវិធីបរមាណូជាមួយអ៊ីរ៉ង់រួចជាស្រេច តើអាមេរិកយក ហេតុផលណាទៀតសម្រាប់ដាក់ប្រព័ន្ធមីស៊ីលនៅជុំវិញប្រទេសរុស្ស៊ី ។
ចំពោះមេទ័ពអាមេរិកបានដឹងយ៉ាងច្បាស់ថា ប្រទេសណាមួយដែលមាន សមត្ថភាពគ្រប់គ្រាន់សម្រាប់តទល់នឹងអាមេរិកនោះ អាមេរិកត្រូវតែប្រុងប្រយ័ត្ន ទប់ស្កាត់ទុកជាមុន មិនទុកឱ្យហួសពេល នោះឡើយ ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ប្រសិនបើអាមេរិក និងរុស្ស៊ីផ្ទុះ សង្គ្រាមជាមួយគ្នា ពិភពលោកនឹង ក្លាយទៅជាយ៉ាងណា? រុស្ស៊ី និងអាមរិក មានគ្រាប់បែកបរមាណូប្រហាក់ប្រហែល គ្នាអាចកម្ទេចប្រទេសទាំងពីរគ្មានសេស សល់លើភពផែនដីយើងនេះ ។ អ្វីដែល គេព្រួយបារម្ភនោះ បើសង្គ្រាមកើត ឡើងវាមិនត្រឹមបញ្ចប់រវាងរុស្ស៊ីនឹងអា មេរិកនោះឡើយ អាមេរិកនឹងរុស្ស៊ី រលាយប្រាកដជាមិនទុកឱ្យភពផែនដីនេះរស់នៅបានសុខទេ ។ បើគិតពីចំនួនគ្រប់ បែកបរមាណូរបស់អាមេរិក និងរុស្ស៊ី គឺគ្រប់គ្រាន់សម្រាប់បំផ្លាញពិភពលោកទាំងមូល ។
មនុស្សជាតិកំពុងប្រឈមនឹងការផុតពូជ ពីភពផែនដីដោយសារតែមនុស្ស លោកផ្ទាល់ជាអ្នកធ្វើឱ្យបាត់បង់នូវអ្វី ដែលខ្លួនមាន ។ គ្រាប់បែកប្រល័យ លោករបស់ប្រទេសមហាអំណាចដូច អាមេរិក រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន និងប្រទេស អឺរ៉ុបគ្រប់គ្រាន់ក្នុងការធ្វើឱ្យ ភពផែនដីលាយសាបសូន្យសូម្បីតែស្មៅមួយទងក៏មិនអាចដុះរួចដែរ ។
នៅពេលនេះប្រទេសមហាអំណាច មិនទាន់ឈានដល់សន្ធិសញ្ញាអន្ដរជាតិ មិនរីកសាយភាយអាវុធបរមាណូ មូលហេតុដោយសារតែប្រទេសមហា អំណាចខ្លាចបាត់បង់អំណាចរបស់ខ្លួន ប្រសិនបើគ្មានអាវុធបរមាណូទេនោះ ។ សេចក្ដីព្រាងដែលជាការផ្ដួចផ្ដើមគំនិត របស់បណ្ដាប្រទេសអារ៉ាប់ មិនអាចអនុ ម័តចេញទៅរួចដោយសារតែមានការ ជំទាស់ពីសំណាក់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដ ។
ពង្រាងសេចក្ដីសម្រេចដែលគាំទ្រ ដោយបណ្ដាប្រទេសអារ៉ាប់បានកំណត់ យកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ជាថ្ងៃ កំណត់ចុងក្រោយក្នុងការកោះប្រជុំសន្និ សីទស្ដីពីការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា ព្រមទាំងដាក់បន្ទុក ឱ្យលោកបាន គីមូន អគ្គលេខាធិការអង្គ ការសហប្រជាជាតិជាអ្នកដឹកនាំគម្រោង បង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនេះ ។ ក៏ប៉ុន្ដែសេចក្ដីព្រាងនេះត្រូវជាប់គាំង ដោយសារតែមានការជំទាស់ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ។
មន្ដ្រីការទូតរបស់ប្រទេសទាំង៣នេះ បានពន្យល់ថា ពួកគេមិនប្រឆាំងនឹង គម្រោងបង្កើតតំបន់គ្មាននុយក្លេអ៊ែរ នៅ មជ្ឈិមបូព៌ានេះទេ ក៏ប៉ុន្ដែពួកគេមិន ឯកភាពនឹងការចេញសេចក្ដីសម្រេច ដាក់ឱសានវាទ ដោយមិនមានការព្រម ព្រៀងពីគ្រប់ភាគីដែលពាក់ព័ន្ធនោះបានឡើយ ។
ក៏ប៉ុន្ដែអ៊ីរ៉ង់វិញក្នុងនាមក្រុមប្រទេស មិនចូលបក្សសម្ព័ន្ធបានស្ដីបន្ទោសដល់ ប្រទេសទាំង៣នេះថា បានរារាំងគម្រោង ដែលមានការគាំទ្រពីសំណាក់ប្រទេស ភាគច្រើនដើម្បីគ្រាន់តែការពារផល ប្រយោជន៍របស់ប្រទេសមួយដែលមិន ស្ថិតក្នុងសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ។
តើពេលណាទៅតើបគេបោះបង់អាវុធ បរមាណូដូចជាការបោះបោះបង់អាវុធ គីមី ដែលបានហាមប្រើប្រាស់នៅគ្រប់ រូបភាពនៃសង្គ្រាម ។ ការអត់ធ្មត់របស់ មនុស្សដែលមានតណ្ហា កាមតិលេស គ្របដណ្ដប់គឺមានកំណត់ បើទុកឱ្យមាន គ្រាប់បែកបរមណូនោះពិភពលោកនឹងគ្មានថ្ងៃបានស្ងប់នោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី