បច្ចុប្បន្ននេះនៅស្រុកអណ្តូងមាសដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងសមត្តកិច្ចចាំយកលុយ

ចែករំលែក៖

​ ​រតនគិរី​៖ នាពេលបច្ចុប្បន្ននេះ​ឈើប្រណីត​ប្រភេទ​ធ្នុង​ដែល​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក​អណ្តូង​មាស​ជាពិសេស​នគបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃតែម្តង​ ប្រឹងប្រមូលលុយពីបទល្មើសនេះខ្លាំងជាងជំនាញរដ្ឋបាលព្រៃឈើក្នុងការបាន​អនុញ្ញាតិ​ឱ្យ​សំរុក​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅឯ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយចំនួន​ដូចជា​ច្រក​.(​ផាស​តាម​) ហៅ​ច្រក​អូរ​សា​ថី ច្រក​(​តា​ង៉ា​) និង​(​ច្រក​ភូមិ​ចង​) ស្ថិតក្នុង​ឃុំ​ញ៉ា​ង​ស្រុក​អណ្តូង​មាស​ ខេត្តរតនគិរី ។​

​ ​ជាក់ស្តែងគេសង្គេតឃើញជារៀងរាល់ថ្ងៃ​នេះ មាន​ម៉ូតូ​ដឹកឈើ​​នឹងរថយន្តកែច្នៃគ្រប់ប្រភេទដែលធ្វើសកម្មភាព​​សំរុក​ដឹក​ឡើងលើ​ភ្នំ​ញ៉ា​ង​នោះ​មាន​ទាំង​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស​ជា​អ្នកបើកបរ​ម៉ូតូ​ដឹកឈើ​ប្រណីត​ចេញពី​បណ្តាល​ស្រុក​ដូចជា​ស្រុក​វ៉ើ​ន សៃ ស្រុក​អូរ ជុំ និង​ស្រុក​តា វែង ហើយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការកៅស៊ូ​ក្រុមហ៊ុន​ហេង​ប្រា​ឌ័​រ និង​ក្រុមហ៊ុន​ហ៊​ង​អា​ញ​ម៉ាង​យ៉ាង​ខេ​អណ្តូង​មាស​ ហើយ​ចូលមក​ទីរួមស្រុក​អណ្តូង​មាស​កាត់​តាម​មុខ​អធិការនគរបាល​ស្រុក​. សឹក​រង​ស្រុក និង​សាលាស្រុក​អណ្តូង​មាស​ផងដែរ ។មានការ​ឆ្លងតាម​តាមសាឡាង​បន្តទៅទៀត​ឆ្ពោះទៅ​ភ្នំ​ញ៉ា​ង​គេ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ហ៊ាន​បង្ក្រាប​ឡើយ​។​

​ យោងតាម​ប្រភពពី​អ្នករកដ៉ីដឹកឈើ​តាម​ម៉ូតូ​នោះបាន​ប្រាប់ថា ពេល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុមហ៊ុន​ដី​សម្បទាន​ខាងលើ​នោះ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​រួមមាន​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក្រសួងមហាផ្ទៃ ចាំ​ទា​រលុយ​ពី​អ្នកដឹកឈើនឹងរថយន្តដឹកឈើប្រណិត​ទាំងអស់នោះ​ហើយ​រួមទាំង​អង្គ​ការដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។​

​ នៅក្នុង​ខេត្តរតនគិរី​នេះ​គេ​តែងតែ​សង្កេតឃើញ​សមត្ថកិច្ច​ប​ង្រ្កាប​បានតែ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ណា​ដែលមិនបានបង់​លុយឲ្យឬរថយន្តខូច​ដូចជា​បែក​កង់​ឬ​ក្រឡាប់​ទៅមុខ​លែងរួច​ឬ​ម៉ូតូ​ណា​ដែល​មិនបាន​បង់លុយ​ឬ​បង់​មិន​គ្រប់​ចំនួន​កំណត់ឱ្យ​ប៉ុណ្ណោះ​។ ដូចដែល​ការដឹកជញ្ជូន​តាម​ម៉ូតូ​យ៉ាងច្រើន​ទ្រៀបត្រា​កកកុញ​នៅ​ជើងភ្នំ​ញ៉ា​ង​នា​កន្លងទៅ​នេះ​ក៏​មិនមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះឡើយ​ដោយសា​តែមាន​ការបង់​លុយ​ឱ្យ​គ្រប់​ចំនួន​អស់ហើយ​ទើប​ដំណើរការបាន​យ៉ាង​រលូន​បែបនេះ​។​

​ ទាក់ទិន​និង​ករណី​ខាងលើនេះ​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។

សូមបញ្ជក់ដែរថានៅតំបន់ស្រុកអណ្តូងមាសនេះជាប់ព្រំប្រទល់ប្រទេសវៀតណាមហើយជាតំបន់ដាច់ស្រយាលពីទីរួមខេត្តហើយផ្លូវពិបាកក្នុងការធ្វើដំណើរទៀតផងចំងាយប្រមាណជាង៤០គីឡូម៉ែត្រពីទីរួមខេត្តចឹងហើយក្រុមឈ្មួញរកស៉ីឈើមានឱកាសដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ។

គួររំលឹកថា កន្លងទៅមានមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយម៉ូតូដឹកឈើសង្កត់លើ មើលទៅសែនអណោចអធម្ម ដូចនេះគេមានជំនឿថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នឹងចាត់វិធានបង្ក្រាប ឬទប់ស្កាត់។ សាវុធ 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print