រតនគិរី៖ នាពេលបច្ចុប្បន្ននេះឈើប្រណីតប្រភេទធ្នុងដែលសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកអណ្តូងមាសជាពិសេសនគបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃតែម្តង ប្រឹងប្រមូលលុយពីបទល្មើសនេះខ្លាំងជាងជំនាញរដ្ឋបាលព្រៃឈើក្នុងការបានអនុញ្ញាតិឱ្យសំរុកដឹកជញ្ជូនឈើយកទៅលក់នៅឯប្រទេសវៀតណាមតាមច្រករបៀងមួយចំនួនដូចជាច្រក.(ផាសតាម) ហៅច្រកអូរសាថី ច្រក(តាង៉ា) និង(ច្រកភូមិចង) ស្ថិតក្នុងឃុំញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជាក់ស្តែងគេសង្គេតឃើញជារៀងរាល់ថ្ងៃនេះ មានម៉ូតូដឹកឈើនឹងរថយន្តកែច្នៃគ្រប់ប្រភេទដែលធ្វើសកម្មភាពសំរុកដឹកឡើងលើភ្នំញ៉ាងនោះមានទាំងមនុស្សស្រីនិងមនុស្សប្រុសជាអ្នកបើកបរម៉ូតូដឹកឈើប្រណីតចេញពីបណ្តាលស្រុកដូចជាស្រុកវ៉ើន សៃ ស្រុកអូរ ជុំ និងស្រុកតា វែង ហើយត្រូវដឹកជញ្ជូនឆ្លងកាត់ដីសម្បទានសេដ្ឋកិច្ចចំការកៅស៊ូក្រុមហ៊ុនហេងប្រាឌ័រ និងក្រុមហ៊ុនហ៊ងអាញម៉ាងយ៉ាងខេអណ្តូងមាស ហើយចូលមកទីរួមស្រុកអណ្តូងមាសកាត់តាមមុខអធិការនគរបាលស្រុក. សឹករងស្រុក និងសាលាស្រុកអណ្តូងមាសផងដែរ ។មានការឆ្លងតាមតាមសាឡាងបន្តទៅទៀតឆ្ពោះទៅភ្នំញ៉ាងគេមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានបង្ក្រាបឡើយ។
យោងតាមប្រភពពីអ្នករកដ៉ីដឹកឈើតាមម៉ូតូនោះបានប្រាប់ថា ពេលដឹកជញ្ជូនឈើឆ្លងកាត់ក្រុមហ៊ុនដីសម្បទានខាងលើនោះមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមមាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រសួងមហាផ្ទៃ ចាំទារលុយពីអ្នកដឹកឈើនឹងរថយន្តដឹកឈើប្រណិតទាំងអស់នោះហើយរួមទាំងអង្គការដាក់កុងត្រូលជជុះជាច្រើនកន្លែងទៀតផងដែរ។
នៅក្នុងខេត្តរតនគិរីនេះគេតែងតែសង្កេតឃើញសមត្ថកិច្ចបង្រ្កាបបានតែបទល្មើសដឹកជញ្ជូនឈើតាមរថយន្តណាដែលមិនបានបង់លុយឲ្យឬរថយន្តខូចដូចជាបែកកង់ឬក្រឡាប់ទៅមុខលែងរួចឬម៉ូតូណាដែលមិនបានបង់លុយឬបង់មិនគ្រប់ចំនួនកំណត់ឱ្យប៉ុណ្ណោះ។ ដូចដែលការដឹកជញ្ជូនតាមម៉ូតូយ៉ាងច្រើនទ្រៀបត្រាកកកុញនៅជើងភ្នំញ៉ាងនាកន្លងទៅនេះក៏មិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយដោយសាតែមានការបង់លុយឱ្យគ្រប់ចំនួនអស់ហើយទើបដំណើរការបានយ៉ាងរលូនបែបនេះ។
ទាក់ទិននិងករណីខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធណាមួយបានទេនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ ។
សូមបញ្ជក់ដែរថានៅតំបន់ស្រុកអណ្តូងមាសនេះជាប់ព្រំប្រទល់ប្រទេសវៀតណាមហើយជាតំបន់ដាច់ស្រយាលពីទីរួមខេត្តហើយផ្លូវពិបាកក្នុងការធ្វើដំណើរទៀតផងចំងាយប្រមាណជាង៤០គីឡូម៉ែត្រពីទីរួមខេត្តចឹងហើយក្រុមឈ្មួញរកស៉ីឈើមានឱកាសដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ។
គួររំលឹកថា កន្លងទៅមានមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយម៉ូតូដឹកឈើសង្កត់លើ មើលទៅសែនអណោចអធម្ម ដូចនេះគេមានជំនឿថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នឹងចាត់វិធានបង្ក្រាប ឬទប់ស្កាត់។ សាវុធ