លោកអូស្មាន ហាស្សាន់ ៖ កម្ពុជាពិជាមានមោនភាព ក្នុងឱកាសចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ និងមុខរបរ អាស៊ី-អ៊ឺរ៉ុប លើកទី៥ ស្តីពីការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារ និងមុខរបរ អាស៊ី-អ៊ឺរ៉ុប លើកទី៥ ស្តីពីការអភិវឌ្ឍសង្គមប្រកបដោយចីរភាពនៅអាស៊ី និងអ៊ឺរ៉ុប នៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៤- ០៦ ខែធ្នូ ឆ្នាំ២០១៥។ 
   លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ កម្ពុជា ពិជាមានមោនភាពណាស់ ដែលកម្ពុជាមានឱកាស ដើម្បីផ្លាស់ប្តូរទស្សនៈទៅលើថាតើកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា នៅក្នុងក្របខណ្ឌអាស៊ី-អ៊ឺរ៉ុប អាចចូលរួមចំណែកទៅដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រយ៉ាងដូចម្តេច។ បន្ថែមពីនេះ ក៏បង្កលទ្ធភាពឲ្យ យើងអាចឆ្លុះបញ្ចាំងពីកិច្ច ខិតខំប្រឹងប្រែងជាលក្ខណៈពហុភាគី និងអន្តរជាតិក្នុងបរិបទ ILO, UN, OECD, G20 និងG7 

 លោកបន្ដថា៖ សន្និសីទ ថ្នាក់រដ្ឋមន្រ្ដី ការងារ និងមុខរបរអាសីុ និងអឺុរ៉ុប នាពេលនេះ គឺប្រាកដជាបាន ជម្រុញគោលនយោបាយមុខរបរ និងសង្គម រួមទាំងការងារយុវជន សង្វាក់ផ្គត់ផ្គង់ និងការវិនិយោគលើការកសាងសមត្ថភាពធនធានមនុស្ស។ សន្និសីទនេះបានកំណត់យកប្រធានបទ (ឆ្ពោះទៅរកការអភិវឌ្ឍសង្គមប្រកបដោយ ចីរភាពនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប៖ ទស្សនវិស័យរួមសម្រាប់ការងារសមរម្យ និងកិច្ចគាំពារសង្គម)។

  លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំនោះថា៖ កិច្ចពិភាក្សានេះ បានផ្តោតទៅលើបញ្ហាចំនួន៣ ដើម្បីដាក់ជារបៀបវារៈនៃកិច្ចសហប្រតិបត្តិរវាងអាស៊ី និងអឺរ៉ុប៖១-បញ្ហាប្រឈម និងកាលា. នុវត្តភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផល នៃទីផ្សារការងារសម្រាប់ យុវជននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ។ ២-ឆ្ពោះទៅរកការងារសមរម្យ និងទីកន្លែងធ្វើការកាន់តែមានសុវត្ថភាពនៅក្នុងសង្វាក់ផ្គត់ផ្គង់ជាសកល ដោយលើកកម្ពស់កាន់តែខ្ពស់ថែមទៀតនូវស្តង់ដាការងារ និងសង្គមក្នុងបរិបទអាស៊ី និងអឺរ៉ុប។ ៣-ការវិនិយោគក្នុងកិច្ចគាំពារសង្គមដើម្បីលើកកម្ពស់នូវការរីកចំរើន និងការអភិវឌ្ឍសង្គមប្រកប ដោយ ចីរភាពសម្រាប់ទាំងអស់គ្នានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។   

   ក្នុងកិច្ចប្រជុំនេះ លោក អូស្មាន ហាស្សាន់ ក៍បានថ្លែងផ្ដល់នូវបទអន្តរាគមន៍ដោយបានសំដែងនូវ ការគាំទ្រ និងគោលជំហ៊រ របស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និង អឺរ៉ុបសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវទីផ្សារការងារសម្រាប់យុវជន។ 

  ក្នុងឱកាសនោះ លោកក៏បានចែករំលែកនូវបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនល្បឿន និងកែសម្រួលគោលនយោបាយ ដើម្បីឆ្លើយ តបទៅនឹងនូវបញ្ហានេះ ជាពិសេសក្នុងដំណាក់កាលដែលសមាហរណកម្មអាស៊ាន ជិតចូលមកដល់ ក្នុងនោះគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគឺ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៣ និងផែនការអភិវឌ្ឍជាតិ ២០១៤-២០១៨ ក្នុងការអនុវត្តយុទ្ធសាស្រ្តនេះកម្ពុជាបានរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការណ៍ជាច្រើនទៀតដូចជា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ២០១៥-២០២៥ ផែនការអភិវឌ្ឍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ វិធានការណ៍ធ្វើឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជា ជីវៈ ប្រព័ន្ធសន្តិសុខសង្គម និងកិច្ចគាំពារសង្គម យន្តការធ្វើឱ្យប្រសើរឡើងនូវព័ត៌មានទីផ្សារការងារ និងសេវាការងារ។ បន្ថែមពីនេះកម្ពុជាបានរៀបចំខ្លួនរួចរាល់ហើយនូវក្របខណ្ឌគុណវុឌ្ឍជាតិ ដាក់ឱ្យដំណើរការនូវកម្មវិធីស្ពានចម្លងសម្រាប់ សិស្សដែលបោះបង់សាលាមានឱកាសចូលរៀនវិជ្ជាជីវៈ បង្កើតប្រព័ន្ធព័ត៌មានអប់រំ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បង្កើតឱ្យមានយុទ្ធសាស្រ្តកិច្ចគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ អនុវត្តនូវកម្មការងារសមរម្យរបស់អង្គការ ILO រៀបចំនូវនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់គណនាប្រាក់ឈ្នួលអប្បបរិមាដ៏ល្អ រៀបចំកម្មវិធីគ្រប់គ្រងពលករទេសន្តប្រវេសន៍ ស្វែងរកទីផ្សាការងារនៅក្រៅប្រទេស និងចុះអនុស្សរណៈជាមួយប្រទេសទទួលដើម្បីការងារ សិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍។ កម្ពុជាកំពុងបន្តកិច្ចសហប្រតិបត្តិការណ៍ទ្វេរភាគី និង ពហុភាគីជាមួយបណ្តាប្រទេសនានាសំដៅសម្រេចបាននូវផលប្រយោជន៍រួមគ្នា ជាពិសេសកិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សង្គមប្រកបដោយថីរភាព។

កម្ពុជាចំពោះគំនិតផ្តួចផ្តើម ក្នុងការលើកកំពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និង អឺរ៉ុបសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវទីផ្សារការងារសម្រាប់យុវជន។ នាឱកាសនោះ លោកក៏បានចែករំលែក នូវបទពិសោធន៍ ជូនដល់ អង្គសន្និសីទនូវពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនល្បឿន និងកែសម្រួលគោលនយោបាយដើម្បីឆ្លើយតបទៅនឹងនូវបញ្ហានេះ ជាពិសេសក្នុងដំណាក់កាលដែលសមាហរណកម្មអាស៊ាន ជិតចូលមកដល់ ក្នុងនោះគោលនយោបាយស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគឺ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី ៣ និងផែនការអភិវឌ្ឍជាតិ ២០១៤-២០១៨ ក្នុងការអនុវត្តយុទ្ធសាស្រ្តនេះកម្ពុជាបានរៀបចំគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការណ៍ជាច្រើនទៀតដូចជា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍ លើវិស័យឧស្សាហកម្ម ២០១៥-២០២៥ គោល នយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ ផែនការអភិវឌ្ឍ វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨ វិធានការណ៍ធ្វើឲ្យ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជា ជីវៈ ប្រព័ន្ធសន្តិសុខសង្គម និងកិច្ចគាំពារសង្គម យន្តការធ្វើឱ្យប្រសើរឡើងនូវព័ត៌មានទីផ្សារការងារ និងសេវាការងារ។ បន្ថែមពីនេះកម្ពុជាបានរៀបចំរួចរាល់ហើយនូវក្របខណ្ឌគុណវឌ្ឍជាតិ ដាក់ឱ្យដំណើរការនូវកម្មវិធីស្ពានចម្លងសម្រាប់ សិស្ស និស្សិត ដែលបោះបង់សាលាមានឱកាសចូលរៀនវិជ្ជាជីវៈ បង្កើតប្រព័ន្ធព័ត៌មានអប់រំ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បង្កើតឱ្យមានយុទ្ធសាស្រ្តកិច្ចគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ អនុវត្តនូវកម្មការងារសមរម្យរបស់អង្គការ ILO រៀបចំនូវនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់គណនាប្រាក់ឈ្នួលអប្បបរិមាដ៏ល្អ រៀបចំកម្មវិធីគ្រប់គ្រងពលករទេសន្តប្រវេសន៍ ស្វែងរកទីផ្សាការងារនៅក្រៅប្រទេស និងចុះអនុស្សរណៈជាមួយប្រទេសទទួលដើម្បីការងារ សិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍។ កម្ពុជាកំពុងបន្តកិច្ចសហ ប្រតិ បត្តិការណ៍ទ្វេរភាគី និង ពហុ ភាគីជាមួយបណ្តាប្រទេសនានាសំដៅសម្រេចឲ្យបាននូវផលប្រយោជន៍រួមគ្នា ជាពិសេសកិច្ច ខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ សង្គមប្រកបដោយចីរភាព ៕ ដោយ៖ សំរិត 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print