ភ្នំពេញៈ ទីតាំងសង្វៀនមាន់នឹងបង្កប់ជាមួយល្បែងសីុសងអាប៉ោងបៀរ ដែលឋិតនៅ ចំណុចផ្ទះលេខ១១៨ផ្លូវលំ ភូមិភ្នាត ក្រុមទី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមាន រាជធានីភ្នំពេញ កំពុងបន្តបើកយ៉ាងគឃ្លើននឹងការបង្រ្កាបរបស់អាជ្ញាធរខណ្ឌ ខណៈមានអ្នកកាងការពារពីមន្រ្តីនគរបាលម្នាក់ឈ្មោះ ជាវាសនា ហៅឆើត មានតួនាទី ខាងផ្នែកម៉ូតូប្រដេញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញមុខការពារជាយូរមកនោះ។
អាជ្ញាធរមូលដ្ឋានបង្ហើបថាៈ កន្លងទៅគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំកម្លាំងចុះបង្ក្រាបម្តងរួចមកហើយ តែមន្ត្រីនគរបាលរូបបន្តដំណើរការដដែល រំខានដល់ការរស់នៅប្រជាពលរដ្ឋ ពិសេសបទល្មើសអាចកើតមានឬផ្តើមចេញពីប្រភពបនល្បែងទាំងនេះ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ មានវិធានបង្ក្រាបស្របតាមការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។ សុខ ខេមរា
...