ស្ត្រីម្នាក់មកលេងផ្ទះបងជីដូនមួយ ប្រើល្បិចសុំខ្ចីម៉ូតូនិងយកកូនស្រីបងទៅជាមួយដើម្បីជំរិតទារប្រាក់

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈស្ត្រីជាជនល្មើសជំរិតទារប្រាក់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានបន្ទាប់ពីបានប្រើល្បិចកលសុំខ្ចីម៉ូតូ ពីបងជីដូន​មួយទៅទិញបង្អែមព្រមទាំងយកកូនស្រីបងទៅដើម្បីជំរិតទារប្រាក់។ 
ស្ត្រីជាជនល្មើសត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅវេលាម៉ោង04និង25នាទីល្ងាចថ្ងៃទី05ខែធ្នូឆ្នាំ2015 នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការ រងនគរ​បាលស្រុកត្បូងឃ្មុំបានបញ្ជាក់ថាឱ្យដឹងកាលពីវេលាម៉ោង04:00ល្ងាចថ្ងៃទី04ខែធ្នូឆ្នាំ2015 មានករណី ចាប់ជំរិតទារប្រាក់នៅភូមិទួលទ្រាត្បូងឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបង្កឡើងដោយ ជនល្មើសមានឈ្មោះ ដន សាវី​ ហៅតូចភេទស្រី អាយុ24ឆ្នាំភិនភាគខូចភ្នែកខាងឆ្វេងមានទីលំនៅបច្ចុប្បន្នភូមិកំពង់ស្ពឺលើឃុំកំពង់រាបស្រុកកោះសូទិន ខេត្តកំពង់ចាមបានធ្វើសកម្មភាពខ្ចីម៉ូតូ ម៉ាកហុងដា C125ផលិត ឆ្នាំ2013និងយកក្មួយស្រីឈ្មោះ លូញ​ លីហ្សា អាយុ09ឆ្នាំដែលឪពុកឈ្មោះ ឆែម សារុំ អាយុ35ឆ្នាំម្តាយ ឈ្មោះចាន់ ស៊ីណា អាយុ33ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុ។លោកអធិការ រងបានបញ្ជាក់បន្តថាបើតាមការឱ្យនៅថ្ងៃកើតហេតុជនល្មើសបានមកស៊ីការ គេនៅឃុំប្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំហើយចូលមកលេងផ្ទះគាត់រួចក៏សុំខ្ចីម៉ូតូរបស់ គាត់ទៅទិញបង្អែមដោយនាំយកកុមារី រងគ្រោះត្រូវជាកូនបង្កើតរបស់គាត់ទៅជាមួយពីព្រោះជនរងគ្រោះយល់ថាជនល្មើសរូបនេះជាប្អូនជីដូន​មួយក៏ព្រមឱ្យជនល្មើសយកទៅ។ ក្រោយពេលជនល្មើស យកម៉ូតូ និងកូនរបស់គាត់ទៅក៏បាន ទូរសព្ទ័មកជំរិតទាប្រាក់ចំនួន១០០ដុល្លា តែបានវេឲតែ៥០ដុល្លា ក្រោយមកទើប គាត់សម្រេចចិត្តប្តឹង សមត្ថកិច្ចនៅវេលាម៉ោង05:03នាទីល្ងាចថ្ងៃដដែល។

លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ​ ស្នងការនគរ​បាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងថាមានករណីចាប់ជំរិតទារប្រាក់រួចមកកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមខិតខំបំពេញភារកិច្ចយ៉ាង ដុតដៃដុតជើងទើបធ្វើការចាប់ឃាត់ខ្លួនបានជនល្មើសកំពង់ជិះម៉ូតូចល័តពីទីកន្លែងមួយទៅកន្លែងមួយតែមិនអាចគេចរួចពីកម្លាំងសមត្ថកិច្ចបានឡើយ៕វណ្ណះ 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print