លោក វ៉ា សារិទ្ធ ចុះពង្រឹងនិងទទួលស្គាល់សកម្មជនគណបក្ស ប្រជាជនកម្ពុជា ថ្មីនៅឃុំគោកស្រុក ស្រុកតំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ កាលពីព្រឹកថ្ងៃទី06ខែធ្នូឆ្នាំ២០១៥ លោក វ៉ា សារិទ្ធ សមាជិកអចិន្ត្រៃ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មំុ និង ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ នៅក្នុងពិធីនោះដែរមានការនិមន្តនិងអញ្ជើញចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការនិងព្រះសង្ឃ មានចំនួន១៩៣នាក់ក្នុងនោះព្រះសង្ឃ១អង្គ។

លោក វ៉ា សារិទ្ធ បានថ្លែងបញ្ជាក់ឲដឹងថា រូបលោកបានដឹកនាំក្រុមការងារអញ្ជើញចុះទៅកាន់មូលដ្ឋាន ភូមិត្រពាំងឫស្សីកើត ឃុំគោកស្រុក ស្រុកតំបែរ ដើម្បីទទួលស្គាល់ លោក កែវ កង ជាអាចារ្យវត្តភ្នំបុត្រ និង ជាសកម្មជនគណបក្សសង្គ្រោះជាតិ រួមទាំងកូន ចំនួន៣នាក់ ដែលបានសុំ​លា លែងចេញពីគណបក្សសង្គ្រោះជាតិ ហើយស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំ សុំចូលមក រួមរស់ ក្នុងគ្រួសារតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា វិញ ​។

លោកបានបន្តថា ជាមួយគ្នានេះដែរ លោក កែវ កង ក៏បានធ្វើពិធីលើកស្លាកគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកស្នាក់ការគណបក្សប្រជាជនកម្ពុជា ភូមិត្រពាំងឫស្សីនៅផ្ទះលោកតា អាចារ្យ ស្ថិតក្នុងភូមិឃុំខាងលើតែម្តង។
ឆ្លៀតក្នុងឱកាសនោះដែរ លោក វ៉ា សារិទ្ធ ក៏បានមានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃដែលបាននិមន្តនិងអញ្ជើញ ចូលរួម ដោយមនោសញ្ចេតនា និងការគោរពស្រលាញ់ យ៉ាងជ្រាលជ្រៅ ដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធី ក្នុងនាមគណៈបក្សប្រជាជនកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា ៕


  
  
    

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print