ខេត្តកំពង់ចាម៖ ផ្ទះ១ មាន៣ខ្នង សង់អំពីឈើ ប្រក់ក្បឿង ទំហំ ៥ គុណ ១៨ ម៉ែត្រ ស្ថិត នៅ ភូមិផ្សារ ថ្មី ឃុំ ពាមប្រធ្នោះ ស្រុក កោះសូទិន ត្រូវ អគ្គិ ភ័យ លេប ត្របាក់ អស់ ទាំង ស្រុង កាល ពី វេលា ម៉ោង ១១ និង ២០ នាទី ព្រឹក ថ្ងៃ ទី ៦ ធ្នូ ២០១៥ ។
លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិនបានបញ្ជាក់ប្រាប់ឲ្យ ដឹង ថា លំនៅ ឋាន ដែលរង គ្រោះ ដោយ អគ្គិភ័យ នោះ មាន ម្ចាស់ ឈ្មោះ លី ណ យ ភេទ ស្រី អាយុ ៧៥ ឆ្នាំ ។ ចំពោះ សម្ភារ ដែល បាត់ បង់ ដោយ សារ អគ្គិ ភ័យ រួម មាន ម៉ូតូ ម៉ាក C 125 ស៊េរី ២០១៥ មួយ គ្រឿង កង់ ១ គ្រឿង ខ្សែ. ក ខ្សែដៃ មាស ប្លា ទី ន សរុប ទម្ងន់ ២ តម្លឹង ប្រាក់ ដុល្លារ ២ ម៉ឺន ដុល្លារ ព្រមទាំង សំលៀក បំពាក់ មួយ ចំនួន
ទៀត។លោកបានបន្តឲដឹងថា ក្នុងហេតុការនោះ ស្នងការ នគរបាល ខេត្តបាន បញ្ជាឲ្យ រថយន្ត ពន្លត់អគ្គិភ័យ ចំនួន ២ គ្រឿងចេញ ទៅ ជួយ អន្តរា គម ន៍ ដោយ មិន បាន ឆេះ ឆ្លង ដល់ លំនៅ ឋានរបស់ អ្នក ដ៏ ទៃ ទៀត នោះ ទេ៕វណ្ណះ