ខេត្តសៀមរាប៖ សមត្ថកិច្ចបានអោយដឹងថា បុរសម្នាក់ផឹកចំស្រាឆ្កួតដុតផ្ទះខ្លួនឯងឆេះម៉ដ្ឋហើយ ពេលស្វាងស្តាយស្រណោះអង្គុយយំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ជនបង្កផឹកចំស្រាឆ្កួតដុតផ្ទះខ្លួនឯងឆេះម៉ដ្ឋ ឈ្មោះ ស៊ិន នុយ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធ ឈ្មោះ កែវ ឡុក អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិ តាស្នែង ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកពួកបានឲ្យដឹងថា ករណីនេះបណ្តាលឲ្យខូចខាត ផ្ទះ១ខ្នង ទំហំ ៥ គុណ៧ សាងសងដោយ ជញ្ចាំងស្លឹក តំបូល ប្រក់ស័ង្កសីរួមទាំងសម្ភារមួយចំនួនទៀត ។
ក្រោយកើតហេតុសមត្ថកិច្ចបានហៅ ជនបង្កមកសួរនាំនិងធ្វើកិច្ចសន្យាបញ្ឈប់អំពើល្ងង់ខ្លៅ តាមសំណូមពររបស់ប្រពន្ធ ៕ ប៊ុនរិទ្ធី
...