ស្លាប់ និងរបួសធ្ងន់ ២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងម្នាក់ទៀតបានរងរបួសធ្ងន់កំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់នៅឡើយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងកាណូត​បុកកាណូត នៅគ្រាដែលកំពុងធ្វើដំណើរច្រាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេ​សាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ខានបានឲ្យដឹងថា មុនកើតហេតុគេឃើញកាណូត ១គ្រឿង បើកបរដោយឈ្មោះ នី គន្ធា ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹក ស្ថិតក្នុងភូមិ.ឃុំកើតហេតុ(ធ្ងន់) រួមដំណើរដោយឈ្មោះ នី ធារី ភេទស្រី អាយុ ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ស្លាប់) ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះដល់ចំណុចកើតហេតុបានប៉ះជាមួយកាណូត ១គ្រឿងទៀត ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យកាណូតក្មេងៗស្រីរងគ្រោះលិចទឹក និងរងរបួសធ្ងន់ ខណៈនោះគ្រួសារសាច់ញាត្តិព្យាយាមបញ្ជូនមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំរាំងទិស ប៉ុន្តែជាអកុសល់បានស្លាប់ក្មេងរួមដំណើរ ដោយឡែក៖ ក្មេងបើកបរបញ្ជូនបន្តទៅមន្ទីរបង្អែកខេត្ត។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកភាគីខាងកាណូតម្ខាងទៀតមិនមានរងរបួសនោះទេ ដែលបើកបរដោយឈ្មោះ ង្វៀង យាំុងចង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបដែរនោះ ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា ករណីនេះអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ វត្ថុតាងកាណូតទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print