រុស្ស៊ីកាន់តែបារម្ភ ក្រោយអាមេរិកបញ្ជូនកម្លាំងទាហានជើងទឹកទៅកាន់សមុទ្រខ្មៅ

ចែករំលែក៖

សមុទ្រខ្មៅអាចនិយាយបានថា ជាទីកន្លែងរបស់រុស្ស៊ី ហើយអាមេរិក មិនមានផលប្រយោជន៍អ្វីនៅទីនោះឡើយ ។ ទាំងនោះហើយការបញ្ជូនកម្លាំងទាហាន​ដែលមាននាវាចម្បាំងទំនើប​របស់អាមេរិកទៅកាន់សមុទ្រខ្មៅ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង​ដល់ កម្លាំងទាហានរុស្ស៊ីនៅទីនោះ​។

កាលពីថ្ងៃទី​២០ខែមករា​ សមាជិកគណកម្មការសភា រុស្ស៊ី លោក​ Alexei Pushkov ​បានបញ្ជាក់ថា​ បណ្តានាវាចម្បាំងអាមេរិក មិនជាប់ពាក់ព័ន្ធនិងនយោបាយសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅឡើយ ហើយតំបន់នេះក៏មិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោននោះដែរ ។

នៅលើបណ្តាញសង្គម​​ Twitter លោក​ Pushkov ​បានបញ្ជាក់យ៉ាងច្បាស់ថា «បណ្តានាវាចម្បាំងរបស់អាមេរិក ដែលចូលទៅកាន់សមុទ្រខ្មៅនោះគឺមិនពាន់ព័ន្ធដល់សន្តិសុខអាមេរិកនោះឡើយ​។  មិនតែប៉ុណ្ណោះអាមេរិកចង់បញ្ជូនមួយកងពលទាហានជើងទឹកមកកាន់សមុទ្រខ្មៅ​។ អាមេរិក មិនគួរមកទីនេះឡើយគួរតែចាកចេញឲ្យឆ្ងាយពីឆ្នេរសមុទ្ររបស់យើង» ។

ការលើកឡើងខាងលើ​របស់ មន្ត្រីរុស្ស៊ី ក្រោយពេលដែល​នាវាចម្បាំងអាមេរិក បំពាក់កាំជ្រួចមិស៊ីលនាំផ្លូវ ប្រភេទ  Nonald cook ​ធ្វើដំណើរនៅក្នុងតំបន់​សមុទ្រខ្មៅ​ ដោយមានគោលដៅ រក្សាសន្តិសុខ សេរីភាពចរាចរណ៍នៅដែនសមុទ្រ ។

នៅពេលនោះ កងនាវាប្រចាំសមុទ្រខ្មៅ​របស់រុស្ស៊ី បានតាមដានសកម្មភាពនៃនាវាពិឃាតអាមេរិក ​ឈ្មោះ USS Donald Cook ដែលបានចូលមកដល់ដែនសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍។ កងនាវារុស្ស៊ីប្រចាំសមុទ្រខ្មៅ​បាន តាមដាននាវាពិឃាតអាមេរិក​ភ្លាមៗ នៅពេលនាវានេះបានឆ្លងចូលមកដល់តំបន់នេះ តាមរយៈការបញ្ជូន​នាវាល្បាត Pytlivy ក៏ដូចជា​តាម​ប្រព័ន្ធបច្ចេកវិទ្យា​និង​​អេឡិចត្រូនិកដទៃទៀត។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមាន​របស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រខ្មៅ តាម​រយៈការធ្វើសមយុទ្ធយោធា​​​របស់អង្គការ NATO និងតាមរយៈការបញ្ជូន​នាវាចម្បាំង​ឲ្យចូលមកកាន់តំបន់នេះជាញឹកញាប់៕

...

030114-N-3235P-501
At sea with USS Donald Cook (DDG 75) Jan. 14, 2003 — The Arleigh Burke-class destroyer steams underway in the Mediterranean Sea as part of the USS Harry S. Truman (CVN-75) Battle Group. The Donald Cook is on a regularly scheduled deployment conducting missions in support of Operation Enduring Freedom. U.S. Navy photo by Photographer’s Mate 1st Class Michael W. Pendergrass. (RELEASED)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print