ក្រសួងធនធានទឹក និងឧតុនិយម ៖ នៅតំបន់ជួរភ្នំខេត្តរតនគិរី និង ខេត្តព្រះវិហារ សីតុណ្ហភាពអាចនឹង​ធ្លាក់ចុះមកក្នុងរង្វង់ពី១៧-១៩អង្សារសេ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមព្យាករអាកាសធាតុនៃក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតំបន់ជួរភ្នំខេត្តរតនគិរី និង ខេត្តព្រះវិហារ ខណៈដែលពួកគេបានព្យាករឃើញថា នៅថ្ងៃទី២៤-២៧ ខែមករា ឆ្នាំ២០១៩ ជ្រលងសម្ពាធខ្ពស់  នឹងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម លក្ខណៈបែបនេះនឹងបង្កឲ្យអាកាសធាតុនៅ ព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ២៥-២៧ ខែមករា ពិសេសអ្នករស់នៅតំបន់ជួរភ្នំ ខេត្តរតនគិរី និង ខេត្តព្រះវិហារ ដែលសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកក្នុងរង្វង់ពី១៧-១៩អង្សារសេ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរ ជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសានប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នាពេល ខាងមុខនេះ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print