រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឱ្យក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តរតនគីរី ៖ រថយន្តសាំយ៉ុងមួយគ្រឿងបុកម៉ូតូពេញទំហឹងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់បង្ករឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកហើយទុករថយន្តចោលរត់គេចបាត់ស្រម៉ោលតែម្តង។

ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្ករឱ្យមនុស្សម្នាក់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១១.១០នាទីថ្ងៃសៅរិ៍ ១៤ កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩លេីកំណាត់ផ្លូវជាតិលេខ​៧៨ ស្ថិតក្នុងភូមិភ្នំសង្កាត់យក្ខឡោមក្រុងបានលុលុងខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឲឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះយ៉យ តុលា ភេទប្រុស អាយុ១៤ឆ្នាំ ជន​ជាតិទំពួុន មុខរបរសិស្ស មានទីលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោមក្រុងបានលុងខេត្ត រតនគិរី (ស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ)។

ម្ចាស់រថយន្តម៉ាក់សាំយុងពណ៍សពាក់ ស្លាកលេខភ្នំពេញ២Q-៩៧៥១ ក្រោយកើតហេតុភ្លាមៗរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។

ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះលោក ហួត បូរី អធិការក្រុងបានលុងបានឱ្យដឹងថា រថយន្តនិងម៉ូតូបើកបរបញ្ច្រាសទឹសគ្នាដល់ចំណុចកើតហេតុបុកពេញទំហឹងបណ្តាលឱ្យមនុស្សនិងម៉ូតូខ្ទាតចូលប្រឡាយផ្កាប់មុខរយះខោអាវស្លាប់ភ្លាមៗតែម្តង។

វត្ថុតាងម៉ូតូនិងរថយន្តត្រូវសមត្ថជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគរងចាំដោះស្រាយតាមក្រោយ។ សាកសពបានប្រគល់ជូនសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីផងដែរ។

លោក មឿង សារិទ្ធ ស្នងការរងទទួលផែនចរាចរណ៍ជើងគោកបានបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយបើកបរបញ្ជ្រស់ទិសគ្នា ហើយទាំងរថយន្ត និងម៉ូតូធ្វើចរាចរណ៍លើដងផ្លូវដោយខ្វះការប្រុងប្រយ័ត្នទាំងសង្ខាង ទើបជួបគ្រោះថ្នាក់បែបនេះ៕ ដោយ​ ៖ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print