ចិន ៖ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន បច្ចុប្បន្ននេះ កេីតឡេីងដល់៥,៦០០លានដុល្លារ គឺចិនវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និង វារីអគ្គីសនី ជាដើម។
នេះជាប្រសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ក្នុងជំនួបជាមួយនិស្សិតខ្មែរជិត៥០០នាក់ ក្នុងទីក្រុងប៉េកាំង ។
សម្តេចតេជោ មានប្រសាសន៍ថា”កម្ពុជាត្រូវខិតខំបើក ពង្រីក និង ពង្រឹងទីផ្សារអោយបានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក និង អឺរ៉ុបដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន , អាហ្វ្រិក , មជ្ឈឹមបូព៌ា និង កូរ៉េជាដើម”។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្កត់ធ្ងន់ថា”ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនអោយពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេចនឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិអោយបានរឹងមាំ”៕ ដោយ ៖ចេស្តា