ខេត្តពោធិ៍សាត់៖ កុមារាអាយុទើបត្រឹមតែ ២ខូបប៉ុណ្ណើ ដែលឪពុកម្ដាយកំពុងស្រលាញ់ស្ទើលេប បានរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់យ៉ាងរន្ធត់ នេះជាការចាត់ទុកថាការធ្វេសប្រហែសរបស់អាណាព្យាបាលផងដែរ។
ហេតុការណ៍កុមារាលង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកក្បែផ្ទះឪពុកម្ដាយកុមារារងគ្រោះ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាធរជ្ញាមានសមត្តកិច្ចមូលដ្ខានបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ មុី រតនា អាយុ ២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសសារឪពុកឈ្មោះ ជីង រតនៈ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និងម្ដាយឈ្មោះ ជិន សុភក្តិ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ករណីនេះអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានមន្ត្រីជំនាញ ចុះដល់កន្លែងដើម្បីធ្វើការពិនិត្យ កុមារាអាចពិតជាស្លាប់ដោយលង់ទឹកស្រះ មូលហេតុជាការធ្វេសប្រហែដរបស់អាណាព្យាបាល សាក សពកុមារាបានធ្វើកំណត់ហេតុប្រគល់ឪពុកម្ដាយធ្វើបុណ្យ៕ បឹុម ពិន