នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបមុខសញ្ញាឆក់ទាំងសម្បុក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៧នាក់ដែលត្រូវកម្លាំងនគរបាលឆ្មក់បង្ក្រាបនិងឃាត់ខ្លួន ត្រូវគេអះអាងថា ជា មុខសញ្ញាឆក់យ៉ាងសកម្មនៅម្តុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ពួគេគុំត្រូវចាប់ឃាត់ខ្លួន កាលពីវេលា ម៉ោង៩​និង​៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តាមមហាវិថីសហព័ន្ធរុស្សុី ភូមិក្បាលដំរី ២សង្កាត់ កាកាប២​ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលឲ្យដឹងថា កម្លាំងបានស្រាវជ្រាវតាមជំនាញហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបាន​ម៉ូតូ១គ្រឿង និងបន្តប្រតិបត្តការនៅចំណុចបន្ទប់ជួលជិតរោងចក្រC7 ស្ថិតនៅក្នុងភូមិដីថ្មី​ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ រហូតឃាត់ខ្លួនបាន៦នាក់ទៀត ដកហូតបានកាបូបជាច្រលនដែលក្រុមនេះឆក់បានកន្លងមកជា ច្រើនទៀត។

ជនសង្ស័យទាំង៧នាក់នោះរួមមានទី១,ឈ្មោះប៊ុន ដូច ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២,ឈ្មោះសេង សៀកវ៉ាយ ភេទប្រុសអាយុ១៦ឆ្នាំ ស្មានទីលំនៅផ្ទះលេខ១១ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៣,ឈ្មោះចាន់ បូរមី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។៤,ឈ្មោះសៀន ពិសី ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។៥,ចាន់ សម្បត្តិ ភេទស្រីអាយុ​១៧ឆ្នាំ មានទីលំនៅក្នុងភូមិក្ដឿងរាយ ឃុំក្ដឿងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។៦,ឈ្មោះផាន់ ស្រីភាក់ ភេទស្រីអាយុ១៩ឆ្នាំមានទីលំនៅក្នុងភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។៧,ឈ្មោះស កក្កដា ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលដំរី សង្កាត់កាកសប១ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។ក្រោយពេលចាប់ខ្លួននគរបាលដកហូតបានម៉ូតូ១គ្រឿងស៊ុយហ្ស៊ុយ​គីលែតពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1GI-0207ដែលជាមធ្យោបាលជនសង្ស័យជិះអ្វើសកម្មភាពឆក់ រាល់ថ្ងៃ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនក្រុមដៃ ស្អិតទាំងនេះបានកម្លាំងនគរបាលបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានខណៈបានប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកហុង​ដាឌ្រីមសេ១២៥មួយគ្រឿងនិងម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿងបម្រុងឆក់កាបូបជនជាតិចិនម្នាក់។ប៉ុន្តែមិនទាន់បានឆក់ផងក៏ត្រូវបានកម្លាំង ដេញតាមឃាត់បានម្នាក់និងដកហូតបានម៉ូតូ១គ្រឿងចំណែកបក្សពួក២នាក់ទៀតជិះម៉ូតូហុងដាឌ្រីមគេចខ្លួនបាត់។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនធ្វើការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានចេញធ្វើសកម្មភាពឆក់មែនហើយម៉ូតូម៉ាកស៊ុយហ្ស៊ុយគីលែត១គ្រឿងនោះខ្លួនបានខ្ចីបក្សពួកជិះ។បន្ទាប់មកនគរបាលបាននាំជននេះទៅចង្អុលបង្ហាញពីទីតាំងដែលបក្សពួកលាក់ខ្លួនរួចឃាត់ខ្លួនបានចំនួន៦នាក់ទៀត ព្រមទាំងរកឃើញកាបូបលុយដែលពួកនេះធ្វើសកម្មភាពឆក់ក្នុងពេលកន្លងមកជាច្រើន។មិនតែប៉ុណ្ណោះកម្លាំងនគរបាលក៏បានរកឃើញឧបករណ៍កាច់សោរម៉ូតូនិងគាស់ផ្ទះមួយចំនួនទៀតផងដែរ ហើយក្រោយចាប់ខ្លួននគរបាលបានបញ្ជូនក្រុមជនសង្ស័យទៅកាន់អធិការដ្ឋានខណ្ឌដើម្បីសាកសួរឈានទៅរកចសប់ខ្លួនបក្សពួកដែលនៅសេស​សល់ព្រមទាំងកសាងសំណុំរឿងចាត់ការតាមច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print