លោកតាវ័យអាយុវែងជាងគេលើពិភពលោក ទទួលមរណភាពហើយ

ចែករំលែក៖

តាមក្រុមអ្នកវិទ្យាសាស្ត្រ ធ្លាប់បានលើកឡើងនាពេលកន្លងមកថា ភាគច្រើន អ្នកដែលមានអាយុវេងគឺជាស្ត្រី  ប៉ុន្តែ​ក៏មានលោកតាម្នាក់អាយុរហូតដល់ ជាង១សតវត្សរ៍។ នៅពេលនេះលោកតាអាយុវេងជាងគេបំផុតលើពិភពលោកបានទទួលមរណភាពហើយក្នុងអាយុ​១១៣ឆ្នាំ។

បុរសវ័យចំណាស់ជាងគេរបស់ពិភពលោក លោកតា Masazo Nonaka ជនជាតិជប៉ុន បានទទួលមរណភាពហើយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ក្នុងអាយុ១១៣ឆ្នាំ ។ 

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបញ្ជាក់ថា លោកតា Nonaka កើតនៅខែកក្កដា ឆ្នាំ១៩០៥ បានទទួលប័ណ្ណថា ជាបុរសដែលមានអាយុវែងជាងគេក្នុងពិភពលោក ពីកំណត់ត្រាពិភពលោកហ្គីណេស ក្រោយពីបុរសជនជាតិអេស្បាញ់ Francisco Nunez Olivera ដែលកើតក្នុងឆ្នាំ១៩០៤ ទទួលមរណភាព កាលពីឆ្នាំមុន ។ 

ចៅប្រុសម្នាក់របស់លោកតា Masazo Nonaka បានប្រាប់ប្រភព ក្យូដូ ផ្សាយថា «យើងមានការរន្ធត់ចិត្ត ដែលបានបាត់បង់លោកតាជាទីគោរពស្រឡាញ់ ។ លោកតាទទួលមរណភាពដោយភាពស្ងប់ស្ងៀម មិនបណ្តាលឲ្យក្រុមគ្រួសារទុក្ខលំបាកនោះឡើយ»។  

លោកតា Nonaka មានបងប្អូនប្រុស៦នាក់ និងស្រីម្នាក់ ។ គាត់រៀបការក្នុងឆ្នាំ១៩៣១ មានកូន៥នាក់ ។ 

ជប៉ុនសម្បូរមនុស្សអាយុវែងៗបំផុតក្នុងលោក ។ ជាក់ស្តែងដូចជាលោកតា Jiroemon Kimura ជាដើម មានអាយុរហូតដល់១១៦ឆ្នាំ បានទទួលមរណភាពក្នុងខែមិថុនា ឆ្នាំ២០១៣ ។ 

បុរសអាយុវែងជាងគេម្នាក់ទៀតមិនធ្លាប់មាននោះ គឺជនជាតិបារាំង ឈ្មោះ Jeanne Louise Calment ។ លោកតាមានអាយុ១២២ឆ្នាំ បានទទួលមរណភាពក្នុងឆ្នាំ១៩៩៧ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print