ចំពោះ​មុខ​សម្តេច​តេជោ​ ,​ ប្រធានាធិបតី​ចិន​ ​ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​៤ពាន់​លាន​យ័ន​

ចែករំលែក៖

ចិន​៖​លោក​ ស៊ី​ ជីងពីង​ ប្រធានាធិបតី​ចិន​ ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៤ពាន់​លាន​យ័ន​ ដល់​កម្ពុជា​ សម្រាប់​រយៈពេល​៣​ឆ្នាំ ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១​ ។

ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​ ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ កាលពី​ថ្ងៃទី​២១​ ខែ​មករា​ លោក​ ស៊ី​ ជីងពីង​ បញ្ជាក់​ថា​ ក្នុងឆ្នាំ២០១៩នេះ ចិន​នឹងបន្តនាំចូលអង្ករចំនួន៤០ម៉ឺនតោន ពីកម្ពុជា និង​ ខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លានៅឆ្នាំ២០២៣ ។ ក្នុងនោះចិននឹងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចិន ទៅវិនិយោគនៅកម្ពុជា​ផងដែរ​ ។

ជា​ការ​ឆ្លើយ​តប​ សម្តេច​តេជោ​ សម្តែង​ក្តី​រីក​រាយ ក្នុងការទៅបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន​ រយៈពេល​៤ថ្ងៃ​ នេះ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print