ពលរដ្ឋបានស្លាប់និងបាត់ខ្លួនជាច្រើននាក់ ដោយការលិចសាឡាងនៅឥណ្ឌា

ចែករំលែក៖

ប្រទេសឥណ្ឌា៖ គ្រោះថ្នាក់លេចសាឡាងដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌាបន្តកើតឡើង បណ្តាលឲ្យមានអ្នកសា្លប់និងរបួសជាច្រើន​។ មន្ត្រីឥណ្ឌាមួយរូបបានប្រកាសឲ្យដឹងថា កម្លាំងជួយសង្គ្រោះ បានរកឃើញសាកសពអ្នកដំណើរ១៦នាក់ ក្រោយពេលសាឡាងដឹកអ្នកដំណើរសរុប​២៤នាក់​បានក្រឡាប់​នៅដងទន្លេ នៅក្នុងរដ្ឋ Karnataka ភាគកណ្តាលប្រទេសឥណ្ឌា​។
សាឡាងខាងលើត្រូវ រលកធំៗ វាយប្រហារបណ្តាលឲ្យក្រឡាប់លិច ពេលកំពុងធ្វើដំណើរមកពីពិធីបុណ្យ នៅលើកោះមួយក្នុងរដ្ឋ Karnataka ។​ ក្រុមជួយសង្គ្រោះបានឲ្យដឹងថា អ្នកដំណើរនៅលើសាឡាងនោះ​មានដល់ទៅ​៣០នាក់ និងមានអ្នកស្លាប់​៨នាក់ ។
កម្លាំងជួយសង្គ្រោះ បានជួយមនុស្ស​១៨នាក់ ហើយនៅមានអ្នកបាត់ខ្លួន​ប្រមាណ​៥ទៅ​៦នាក់ទៀត​។ កម្លាំងទាហានជើងទឹកឥណ្ឌា បានសហការដើម្បីស្វែងរកអ្នកបាត់ខ្លួនផងដែរ​។
គ្រោះថ្នាក់ពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវទឹកតែងតែកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដោយមូលហេតុដូចៗគ្នា គឺដឹកមនុស្សលើសចំណុះ​ ហើយសម្ភារៈដឹកជញ្ជូនចាស់ៗ ។ កាលពីដើមខែ​មរាឆ្នាំ​២០១៩នេះដែរ មានមនុស្សស្លាប់​១០នាក់នៅភាគខាងកើតឥណ្ឌា​ ពេលនាវាដឹកមនុស្សលើសចំណុះ​បានក្រឡាប់លិច នៅជិតកោះ​ទេសចរណ៍ដ៏ល្បីនៅក្នុងតំបន់ភាគខាងកើត ៕

...

ដោយ៖ មែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print