ក្រសួងបរិស្ថានប្រកាសជូនដំណឹង ស្តីពីការវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថានកាលពីថ្ងៃចន្ទទី២១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ បានចេញសេចក្តីប្រកាសជូន ដំណឹងមួយ ដើម្បីណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ខណៈដែលក្រសួងកត់សម្គាល់ ឃើញថា បញ្ហាភ្លើងឆេះព្រៃតែងកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះក្នុងរដូវប្រាំង ដែលផ្តើមពីកត្តា ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការ តាំងលំនៅ ថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃ និងការធ្វេសប្រហែសរបស់មនុស្ស ។

ការចេញសេចក្តីប្រកាសរបស់ក្រសួងបរិស្ថានខាងលើនេះ គឺយោងតាមសារាចរណែនាំលេខ ០១ សរណន ចុះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដោយសារកម្ពុជា ទទួលរងពីឥទ្ធិពលបាតុភូត អែល នីណូ (El Nino) នឹងបង្កឲ្យធាតុអាកាសនារដូវប្រាំង មានសភាពក្តៅហួត ហែង សីតុណ្ហភាពនៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ ៤២អង្សាសេ ។ អាកាសធាតុក្តៅហួតហែងនេះ នឹង ធ្វើឲ្យព្រៃឈើនៅក្នុងប្រទេសកម្ពុជាងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និង សកម្ម ភាពមនុស្ស ។

សេចក្តីជូនដំណឹងរបស់ក្រសួងបញ្ជាក់ថា កត្តាទប់ស្កាត់​និង​ណែនាំ​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ ដើម្បី​ប្រមូល​ផល អនុផល​ព្រៃឈើ ការដុត​ព្រៃ​ស្ទាក់​ចាប់​សត្វ និង​ការ​ដុត​វាល​ស្មៅ។ ទប់ស្កាត់​ការ​កាប់​ឆ្ការ​ទន្ទ្រាន ឈូស​ឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ក្នុង​គោល​បំណង​ផ្សេង​ទៀត ដែល​ជា​សកម្មភាព​ល្មើស​ច្បាប់ និង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក​និង​រាល​ដាល​ដល់​ផ្ទះ​សំបែង​របស់​ប្រជា​ពលរដ្ឋ ស្នាក់ការ ស្នាក់​ការរង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​នានា នៅ​ក្នុង និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ជាដើម ។

តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួងបរិស្ថាន មានជំនឿ និងទុកចិត្តចំពោះគ្រប់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ សហគន៍ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់បានយល់ច្បាស់ពីករណីកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ការភ្លើងឆេះព្រៃ ដោយរួមសហការគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងមន្ត្រីជំនាញមន្ទីរ  បរិស្ថានរាជធានី-ខេត្ត ដោយអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ ជាយក្រុង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print