តុលាការសម្រេចឃុំខ្លួនក្រុមជួញដូរគ្រឿងញៀនដ៏កក្រើកនៅស្រុកកៀន ស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​កណ្តាល៖នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោក អុី សុវណ្ណ និងលោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចេញដីការឃុំខ្លួន ក្រុមជួញដូរគ្រឿងញៀនដ៏កក្រើកនៅស្រុកកៀន ស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅភូមិឬស្សីស្រុក ឃុំឈើទាល និងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។

ជនជាប់ចោទទី០១ឈ្មោះ អៀម ភារម្យ ហៅម៉ក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរ ពុំពិត ទី០២ឈ្មោះ គ្រី ចាន់នី  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរពុំពិត ទី០៣ ឈ្មោះ សារី យូសេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិត ទី០៤ឈ្មោះ នួន ចាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាលមុខរបរ ពុំពិត ទី០៥ឈ្មោះ ផាត ឌីណា ហៅម៉ុក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ ពុំពិត (ឃាត់ខ្លួន)
ទី០៦ឈ្មោះ លឹម មករា ភេទ ប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្រុកចេក ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មករ និងទី០៧ឈ្មោះ លាង ស៊ីវម៉េង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

ដកហូតវត្ថុតាងសរុបចំនួន ម្សៅក្រាមពណ៏ សថ្លាសង្ស័យមានសារធាតុញៀនចំនួន ១៦ កញ្ចប់ធំ ៥ កញ្ចប់ មធ្យម ១ កញ្ចប់ តូច ១០កញ្ចប់ប្រភេទ យ៉ាម៉ា ១ គ្រាប់ ពណ៏ផ្កាឈួក
ជញ្ជីងថ្លឹង២ ទូរសព្វ័ដៃសរុប ១៨ គ្រឿង ដាវច្នៃ ១ដើម
ដប ច្នៃសំរាប់ប្រើប្រាស់ ១ចំពាម កៅស៊ូ ១ រួមទាំងសំភារវិចខ្ចប់ ចែកចាយនឹងប្រើប្រាស់១ចំនួនទៀត។

នគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅថ្ងៃទីវេលាម៉ោងកើតហេតុខាងលើក្រោយពីទទូលពត៌មានពីកំលាំងមូលដ្ឋានល្អថាមានករណីជូញដូរនូវសារធាតុញៀនដោយខុសច្បាប់នៅក្នុងឃុំកំពុងស្វាយ ចំនុចដីទូលបារំាង ស្ថិតក្នុងភូមិព្រែកដូងនឹងផ្ទះជូល១ស្ថិតក្នុង ភូមិប្ញស្សីស្រុកឃុំ ឈើទាល។ភ្លាមនោះលោកអធិការស្រុកបានបញ្ជាឲ្យកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ និងឈើទាល ចុះបង្ក្រាបជាបន្ទាន់ក្នុងកិច្ចប្រតិបត្តកាណ៏នេះសម្ថកិច្ចយើងបង្ក្រាបបានចំនួន ០៣គោលដៅ រួមមានឃុំកំពង់ស្វាយគោលដៅទី ១ នៅវេលាម៉ោង១០និង៤០នាទី បង្ក្រាបបាននៅចំនុចផ្ទះរបស់ឈ្មោះ អៀម ភារម្យ ហៅ ម៉ក់ ភេទប្រុស ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

គោលដៅទី ២ នៅវេលាម៉ោង ១០ និង ៤០ នាទីបង្រ្កាបបាននៅផ្ទះរបស់ឈ្មោះ សារី យូសេង ភេទប្រុស ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល និងគោលដៅទី០៣ ឃុំឈើទាលនៅវេលាម៉ោង ១១ និង ២៥ នាទី បង្ក្រាបបាន ០១ គោលដៅនៅចំនុច បន្ទប់ជួល នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print