លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តី ក្រុមការងារចុះទៅសួរសុខទុក្ខ ក្មេងអភ័ព្វរងគ្រោះព្រោះឪពុកមារវាយធ្វើទារុណកម្មរហូតបាក់ឆ្អឹងដងកាំបិត

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញនូវទុក្ខសោក វិប្បត្តិក្នុងគ្រួសារ ក្មេងរងគ្រោះ ស្ថិតក្នុងរបួសធ្ងន់ កំពុងសង្រ្គោះនៅមន្ទីរពេទ្យគុន្ធបុប្ផានៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៩នេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមន្រ្តី ក្រុមការងារ បាននាំក្រុមការងារចុះទៅសាកសួរសុខទុក្ខ ក្មេងអភ័ព្វរងគ្រោះព្រោះឪពុកមារវាយធ្វើទារុណកម្មរហូតបាក់ឆ្អឹងដងកាំបិតនិង ជួយជាថវិការមួយចំនួនដើម្បីជួយសម្រាលដល់ការលំបាក ដល់ក្មេងខាងលើ។

គួររំលឹកផងដែថាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានករណីអំពើហឹង្សាមួយបានកើតឡើងដោយជនសង្ស័យជាឱពុកមាបាន វាយធ្វើទារុណកម្ម ដូចជាសាហាវជ្រុលជាងសត្វតិរិច្ឆាន ទៅលើសាច់ញាតិជាក្មួយបង្កើតរបស់ខ្លួនឯង បណ្តាលឲ្យមានរបួសស្នាមធ្ងន់ធ្ងរ រហូតបញ្ជូនចូលសង្រ្គោះបន្ទាន់ នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនកំណាចឥតមេត្តាមាន ឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកក្មេងរងគ្រោះ ឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុទើប៤ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ជនដៃដល់ ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ ក្នុងស្ថានភាពរបួសស្នាម បាក់ដៃ របួសដងខ្លួន និងបាក់ឆ្អឹងជំនី ។
តាមការរៀបរាប់របស់ជនដៃដល់ បានឲ្យដឹងថា មកពីខ្លួនខឹងនឹងក្មេងរងគ្រោះត្រូវជាក្មួយ ចេះតែបោះចោល របស់របរ ចោលក្នុងផ្ទះ ក្រៅផ្ទះពេក រហូតវេលាម៉ោងខាងលើ ប្រដាប់ដោយខ្សែក្រវ៉ាត់ ដងអំបោស វាយតែម្តង ។

ទោះជាយ៉ាងណាក្តី អ្វីជាទង្វើរគ្មានធម៌មេត្តា ប្រើអំពើហឹង្សាលើកុមារ វាយ ទាត់ ធាក់ ដូចជាសាហាវពេកហើយ បណ្តាលឲ្យក្មេងរងរបួសធ្ងន់ធ្ងរ ត្រូវបនប្រជាពលរដ្ឋ រាយការណ៍ទៅស្ថាប័ណសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចាត់​ បញ្ជូនក្មេងរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា រីឯឪពុកមារជាជនកំណាចត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែន សុខ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ៕​ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print