សិល្បករចូលរួមសម្ពោធសាខាថ្មីរបស់ “ហាងស្នាដៃប្តីខ្ញុំ”

ចែករំលែក៖

ភ្នំពេញ៖ តារាប្រុសស្រីវ័យក្មេងជាច្រើនរូបបានបង្ហាញវត្តមានអបអរសាទរក្នុងឱកាសសម្ពោធហាង”ស្នាដៃប្តីខ្ញុំ”សាខាទី២នៅជិតអាគារប៊ូឌិញនាសង្កាត់ទន្លេបាសាក់។ ម្ចាស់ហាងនេះត្រូវបានគេស្គាល់ថាជាអតីតចាងហ្វាងផលិតកម្មមួយដែលងាកមកបើកមុខជំនួញថ្មីលើការលក់អាហារសម្រន់ និងទទួលបានការគាំទ្រច្រើនពីអអតិថិជនរួមទាំងសិល្បករជាច្រើន។

សិល្បករដែលបានបង្ហាញវត្តមានក្នុងកម្មវិធីនារាត្រីថ្ងៃទី២០ខែមករាឆ្នាំ២០១៩នោះមានដូចជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ តារាសម្តែងស្រីវ័យក្មេង អាង សុជាតា តារាប្រុសវ័យក្មេង ផល កក្កដា លោក ហេង ចាន់វិសាល និងសិល្បករជាច្រើននាក់ចូលរួមផងដែរ។

អ្នកស្រីចាន់ណា សុខឃីម ដែលជាម្ចាស់ហើយនិងជាអតីតផលិតករភាពយន្តនោះបានបញ្ជាក់ថា អ្នកស្រីបានសម្រាកពីការងារសិល្បៈដោយងាកមកចាប់មុខរបរបើកហើយលក់អាហារសម្រន់ពេញនិយមួយចំនួនដូចជា បុកល្ហុង បុកពោត សង្វាក់អាំង និងអាហារមួយចំនួនទៀត។ អ្នកស្រីបញ្ជាក់ថាការបើកដំណើរការហាង”ស្នាដៃប្តីខ្ញុំ”សាខាប៊ូឌិញនេះគឺក្រោយពេលដែលខាទី១របស់អ្នកស្រីនៅជិតផ្សារផេនសលមាត់ទន្លេទទួលបានការគាំទ្រច្រើនពីអតិថិជនរហូតពេលខ្លះរកទីតាំងអង្គុយគ្មានទើបសម្រេចចិត្តបើកដំណើរការហាងទី២ដែលនៅមិនឆ្ងាយប៉ុន្មានពីគ្នានេះ។

អ្នកស្រីបញ្ជាក់ដែរថាវត្តមានសិល្បករដែលបានចូលរួមក្នុងកម្មវិធីប្រកាសបើកដំណើរការជាផ្លូវការនេះគឺជាអ្នករាប់អានជិតស្និទ្ធកន្លងមក ហើយអ្នកស្រីក៏មិនបានអញ្ជើញភ្ញៀវជាសិល្បករច្រើនទេព្រោះជាកម្មវិធីជួបជុំសាមញ្ញៗ និងមិនចងរំខានពេលវេលាពួកគាត់ច្រើន ដែលជារដូវមមាញឹកនឹងការងារសិល្បៈ។ អ្នកស្រីបន្តថាក្រៅពីជាអ្នករាប់អានក៏មានសិល្បករមួយចំនួនជាម៉ូយប្រចាំហាងអ្នកស្រីនៅសាខាទី១ជិតផ្សារផេនសលមាត់ទន្លេនោះផងដែរ។ អ្នកស្រីបញ្ជាក់ថា ក្រោយបើកដំណើរការហាងថ្មីរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះក៏ទទួលបានការគាំទ្រច្រើនពីអតិថិជនរួមទាំងសិល្បករ ហើយអ្នកស្រីក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ការបើកដំណើរការហាងថ្មីនេះដែរ។

អ្នកស្រីរំពឹងដែរថា ហាងថ្មីដែលអ្នកស្រីបើកដំណើរការក្នុងពេលនេះនឹងទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនជាក់ជាមិនខានព្រោះតែជាទីតាំងដែលប្រមូលផ្តុំដោយមនុស្សម្នា ពិសេសអ្នកស្រីជឿជាក់លើស្នាដៃធ្វើម្ហូបរបស់អ្នកស្រីដោយផ្ទាល់ដៃ ប្រកបដោយរសជាតិឆ្ងាញ់ មានអនាម័យខ្ពស់ និងមានមុខម្ហូបប្លែកៗសម្រាប់អតិថិជន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print