​ក្រោយលេចរឿងនៅផ្ទះរួមគ្នាជាមួយលោក ទិត្យ ថាវរិទ្ធ នៅ សូនីតា ត្រូវគេទម្លាយថាកំពុងមានផ្ទៃពោះ

ចែករំលែក៖

ភ្នំពេញ ៖ ទើបនឹងលេចចេញរឿងរ៉ាវរស់នៅក្រោមដំបូលផ្ទះតែមួយរវាង តារាសម្តែង នៅ សូនីតា និង លោក ទិត្យ មិនបានប៉ុន្មានផង ស្រាប់តែលេចចេញដំណឹងល្ហិចល្ហៀងថា តារាស្រីរូបនេះកំពុងពរពោះដំណក់ឈាមរួមគ្នាជាមួយផលិតករខាងលើផងដែរ។ ដំណឹងនេះកំពុងលេចសុះសាយពេញចង្កោមអ្នកសិល្បៈ។

ពិតជាភ្ញាក់ផ្អើលក្រោយពីដំណឹងរសើបចុងក្រោយដែលទើបនឹងផ្ទុះឡើងពីក្នុងចង្កោមអ្នកសិល្បៈបានលើកឡើងអំពីទំនាក់ទំនងដែលបានឈានដល់រឿងស្នេហារវាងតារាសម្តែងស្រស់សោភា នៅ សូនីតា និង លោក ទិត្យ ថាវរិទ្ធ។ បើទោះបីជាមិនធ្លាប់ទទួលស្គាល់ជាសាធារណៈអំពីចំណងស្នេហ៍នេះក្តីក៏ក្នុងអ្នកសិល្បៈទាំងអស់បានទទួលដឹងលឺស្ទើគ្រប់ៗគ្នា រហូតពួកគេកំពុងសាងស្នេហ៍រួមទ្រនុំតែមួយផងដែរគឺផ្ទះវីឡាបុរីប៉េងហួតបឹងស្នោនោះ។

ដំណឹងចុងក្រោយពីអ្នកសិល្បៈលើកឡើងថា មិនមែនជាបែបលាក់លៀមនោះទេគឺមានការទទួលដឹងលឺពីក្រុមគ្រួសារទាំងសងខាង ហើយពេលនេះពួកគេក៏ទទួលបានដំណឹងល្អដែរគឺនៅសូនីតាកំពុងពរពោះកូនក្នុងផ្ទៃដែលជាតំណក់ឈាមរួមគ្នាផងដែរ។ ប្រភពបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថា កូនក្នុងផ្ទៃរបស់នៅ សូនីតាគឺមានវ័យទើបតែជាង៣ខែប៉ុណ្ណោះ ហើយសភាពខាងក្រៅរបស់នាងពិបាកនឹងសម្គាល់បានណាស់ថានាងកំពុងពរ​ពោះ។

ទោះជាយ៉ាងណាគេលើកឡើងដែរថា នៅ សូនីតា ក៏បានព្យាយាមថ្នមខ្លួនរក្សាប្រាណ និងកូនក្នុងផ្ទៃដែរដែលនាងផ្លាស់ប្តូរទម្លាប់ពីការស្លៀកពាក់ខោខាវប៊យរឹប មកស្លៀកសម្លៀកបំពាក់ធូររលុងវិញ និងមិនទទួលការងារសិល្បៈពិសេសសម្តែង ដូចមុននោះទេ។

ប្រភពបន្តទៀតថាដំណឹងនៃការមានផ្ទៃពោះរបស់នៅ សូនីតា ក៏ទន្ទឹមគ្នានឹងដំណឹងមានផ្ទៃពោះរបស់ពិធីការិនី ស៊ឹម សូលិកា ដែលជាអតីតគូស្នេហ៍របស់ទិត្យ ថាវរិទ្ធ ផងដែរ។ ដំណឹងដ៏ល្អសម្រាប់ តារាស្រីរូបនេះក៏ស្រប់ពេលដែលស្វាមីនាង គឺលោក ទិត្យ ថាវរិទ្ធ ទើប ត្រូវ​បានព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹដ​តែង​តាំង​ជាអនុ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈកាលពីពេលថ្មីៗនេះ។

អ្នកសិល្បៈជាច្រើនសរសើរអំពីវាសនារបស់នៅ សូនីតា ដែលទទួលបានការស្រលាញ់ និងលើកមុខមាត់ពីសំណាក់លោកទិត្យ ថាវរិទ្ធ និងទទួលងារជាជំទាវស្រីវ័យក្មេងដោយស្វ័យប្រវត្តិផងដែរបើទោះបីជាពួកគេមិនទាន់ចូលរោងការជាផ្លូវការក្តី។  

គួរបញ្ជាក់ដែរថាតារាសម្តែង នៅ សូនីតា ធ្លាប់រងដំណឹងស្នេហ៍ជាមួយបុរសមានទ្រព្យស្តុកស្តម្ភម្នាក់ដែលស្ទើតែឲ្យនាងចាកចេញពីការងារសិល្បៈ។ ខណៈដែលលោកទិត្យ ថាវរិទ្ធធ្លាប់បែកបាក់ស្នេហ៍ជាមួយតារាស្រីមួយចំនួនក្នុងផងដែរបូករួមទាំងអតីតភរិយា អ្នកនាង លី ម៉ារីណា ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print