ចេញពីញាំអីមួយមិត្តភក្តិត្រូវរថយន្តដេញបុកស្លាប់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ខណះទេីបតែចេញពីញាំអីជាមួយមិត្តភក្តិហេីយត្រូវរថយន្តបេីកដេញបុកអូសជិត២០០ម៉ែត្រ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២២ខែមករាឆ្នាំ២០១៩​ នៅចំណុចជាប់របងសួនចំការព្រីង​ ស្ថិតតាមបណ្តោយផ្លូវ២០១១​ ក្នុងសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​។

​ តាមនារីម្នាក់បានអះអាងថាគាត់ជាមិត្តភក្តិជនរងគ្រោះដោយស្គាល់តែឈ្មោះស្រីមុំ​ អាយុ២៨ឆ្នាំ​ មុខរបបុគ្គលិកកន្លែងវាយកូនហ្គោល​ ផ្លូវហានណូយ​ មានស្រុកកំណេីតនៅភូមិរកាកោង​ ស្រុកមុខកំពូល​ ខេត្តកណ្តាល។

សាក្សីបានបន្តថា​ មុនពេលកេីតហេតុរូបនាងនិងគាត់ថែមទាំងមិត្តប្រុស២នាក់ទៀតសរុប៤នាក់​ បាននាំគ្នាទៅញាំអីនៅត្រេីយម្ខាងជ្រោយចង្វា​ ខណះញាំរួចក៏បាននាំគ្នាមកផ្ទះវិញដោយនារីជាជនរងគ្រោះជិះម៉ូតូម៉ាកzoomerxម្នាក់ឯង​ ចំណែកគាត់ជិះរថយន្តជាមួយសង្សារ​ ។ ពេលនោះគាត់បានអោយអោយជនរងគ្រោះជិះរថយន្តជាមួយគ្នាដែរតែនាងមិនព្រម​ ដោយបំណងទៅគេងផ្ទះរបស់គាត់នៅជិតនិងចំការព្រីងដែរ។ ពេលនោះក៏ជិះបែកគ្នា​ ដោយនារីគ្នាជិះម្នាក់ឯងក្រោយមកទេីបមានគេតេមកប្រាប់ថានារីរងគ្រោះត្រូវរថយន្តបុកស្លាប់បាត់ទៅហេីយ។

បេីតាមការបង្ហេីបពីប្រភពព័ត៌មានផ្សេងទៀតបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ២០១១ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាកឡិចស៊ិសមួយគ្រឿងបេីកតាមក្រោយដេញបុកអូនជិត២០០ម៉ែត្របណ្តាលអោយនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធម៌តែម្តងហេីយរថយន្តគេចខ្លួនបាត់។

ក្រោយពេលកេីតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print