បន្តបាញ់ប្រហារនៅអាមេរិក ស្លាប់៥នាក់​ យ៉ាងញ៉ាក់សាច់ ព្រឺសម្បុរ

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ការបាញ់ប្រហារនៅអាមេរិក បង្ករឡើងដោយពលរដ្ឋអាមេរិកផ្ទាល់បានធ្វើឲ្យ​ក្រុមសន្តិសុខ អសមត្ថភាពនៅក្នុងការទប់ស្កាត់​ ។ មួយវិញទៀតពលរដ្ឋអាមេរិក មានសិទ្ធកាន់កាំភ្លើងគ្រប់គ្នា ហើយមិនដឹងថាពួកគេ​មានវិបត្តិអ្វីនោះឡើយ នៅពេលខ្លះ​ មានបញ្ហាផ្លូវចិត្ត កើត​ស្ត្រេះ ក៏អាចបង្កឲ្យមានសោកនាដកម្មកើតឡើងផងដែរ ។
នៅពេលនេះមានការបាញ់ប្រហារនៅក្នុងធនាគាមួយកន្លែង ក្នុងរដ្ឋហ្ល័រីដា​សម្លាប់មនុស្ស ៥នាក់ ដោយខ្មាន់កាំភ្លើងមិនបាច់គេចខ្លួននោះឡើយ ។
ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃពុធ ថា មនុស្ស៥នាក់ស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារនៅក្នុងធនាគារមួយកន្លែងក្នុងទីក្រុង Sebring រដ្ឋ Florida សហរដ្ឋអាមេរិក ។ ខ្មាន់កាំភ្លើងនៅពេលបាញ់សម្លាប់មនុស្សរួចហើយបានទូរស័ព្ទទៅប្រាប់ប៉ូលិស រួចឃុំខ្លួនឯងនៅក្នុងធនាគារកន្លែងកើតហេតុនោះតែម្តង ។

ខ្មាន់កាំភ្លើងត្រូវបានស្គាល់ឈ្មោះ Zephen Xaver ភេទប្រុស អាយុ២១ឆ្នាំ បានទូរស័ព្ទទៅកាន់ប៉ូលិសប្រចាំនៅទីក្រុង Sebring នៅវេលាម៉ោង១២និង៣០នាទីរសៀល (ម៉ោងនៅក្នុងស្រុក) ថា គេជាអ្នកបាញ់ប្រហារនៅឯធនាគារ Sun Trust ចម្ងាយប្រហែល៩៤ម៉ៃ ពីភាគអាគ្នេយ៍ទីក្រុង Tampa។

ប៉ូលិសបានសម្រុកទៅកាន់ទីនោះ ប៉ុន្តែមិនអាចនិយាយបញ្ចុះបញ្ចូលជាមួយខ្មាន់កាំភ្លើងដើម្បីចាប់ខ្លួន ដោយសារតែរូបគេឃុំខ្លួនឯងនៅក្នុងធនាគារនោះ ។ ប៉ុន្តែបន្តិចក្រោយមក ក៏ត្រូវកម្លាំងប៉ូលិសចាប់ខ្លួនបាន ។ មូលហេតុការណ៍បាញ់ប្រហារនេះ មិនត្រូវបានបញ្ជាក់ប្រាប់នោះទេ ។ មិនទាន់ដឹងថា ជាករណីប្លន់ ឬជាគំនុំផ្ទាល់ខ្លួន ឬជាអំពើភេរវកម្មអ្វីឡើយ ដោយរង់ចាំការស៊ើបអង្កេតរបស់ប៉ូលិសសិន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print