វិវាទពាណិជ្ជកម្ម ធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

ចែករំលែក៖

​វិវាទនៅក្នុងវិស័យពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចនៅលើពិភពលោក​ បានធ្វើឲ្យសេដ្ឋកិច្ច ពិភពលោកទាំងមូលធ្លាក់ចុះនាពេលកន្លងមក ហើយមានសញ្ញាបន្តធ្លាក់ចុះទៀតនៅក្នុងឆ្នាំ២០១៩នេះ។
ប្រធានមូលនិធិរូបិយវត្ថអន្តរជាតិ IMF ​បានប្រកាសថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ​២០១៩នេះបន្តធ្លាក់ចុះ បន្ថែមទៀត ដោយជម្លោះពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ច ។តាមការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសឲ្យដឹងថា កំណើនសេដ្ឋកិច្ច ពិភពលោក នៅក្នុងឆ្នាំ២០១៩ គឺក្រោម ៣,៥ភាគរយ ដោយសារតែការប្រឈមមុខតានតឹង ក្នុងពាណិជ្ជកម្ម អាមេរិក-ចិន ក៏ដូចជាសកម្មភាព ចាកចេញពី អឺរ៉ុបរបស់អង់គ្លេស និងវិវាទផ្សេងៗជាច្រើនទៀត។
IMF បានលើកឡើងទៀតថា សេដ្ឋកិច្ច ពិភពលោក នឹងអាក្រក់ជាងការព្យាករណ៍ខាងលើទៅទៀត ដោយសារតែសេដ្ឋកិច្ចតំបន់អឺរ៉ុប ធ្លាក់ចុះ និងការប្រឈមមុខផ្សេងៗ ។ តាមការលើកឡើងរបស់ IMF សេដ្ឋកិច្ចអាល្លឺម៉ង់មានកំណើនតែ ១,៣ភាគរយនៅក្នុងឆ្នាំនេះ ធ្លាក់ចុះ០,៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រៅពីនេះអីតាលី បារាំង ក៏បានធ្លាក់ចុះពី ០,៦ដល់១,៥ភាគរយផងដែរ។

នៅក្នុងរបាយការណ៍របស់ IMF តំបន់អាហ្វ្រិកខាងជើង មជ្ឈឹមបូព៌ា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន គឺមានសេដ្ឋកិច្ចធ្លាក់ចុះដូចគ្នា ក្នុងនោះមាន៖

ចំពោះចិនវិញ ជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទីពីរលើពិភពលោក នឹងមានកំណើត ៦,២ភាគរយ នៅពេញមួយឆ្នាំ ២០១៩និងឆ្នាំ២០២០ ។ ចំណែក សេដ្ឋកិច្ចអាមេរិកវិញ IMFបានព្យាករណ៍ថារក្សាកំណើនតែ ២,៥ភាគរយប៉ុណ្ណោះ។

សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដោយសារតែ ភាពមិនប្រាកដ កើតចេញពីការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិកនិង ចិន អូសបន្លាយរយៈពេលយូរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print