ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើ លដល់អ្នកភូមិក៏ដូចជាម្ចាស់រថយន្ តខណះដែលរយះពេលមួយយប់ មានក្រុម ជនសង្ស័យធ្វើសកម្មភាពលួ ចរថយន្តបាន២គ្រឿងនៅកន្លែងផ្សេ ងគ្នាជិះគេចបាត់ដោយសុវត្ថិភាពមិ នរំខានសមត្ថកិច្ចនគរបាលក្រុងស្ វាយរៀងនិងក្រុងបាវិត។
ករណីបាត់រថយន្តនោះទី១ កើតឡើងវេលាម៉ោងប្រមាណ២យប់រំ លងអធ្រាតឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលខេត្តស្វា យរៀង បានឲ្យដឹងថា ម្ចាស់រថយន្ត ដែលបាត់នេះ ឈ្មោះ មាស សាមី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័ យស្វាយរៀង មានទីលំនៅកន្លែងកើតហេតុខាលើ ខណៈដែលគាត់ (ម្ចាស់រថយន្ត) មានជំងឺទៅសម្រាកព្យាបាលនៅមន្ទី រពេទ្យ ដោយទុកឪពុកម្តាយចាស់ជរាចាំផ្ទះ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះទុករថយន្តនៅខាមុខផ្ទះ ហើយរាល់ដង គឺចាក់សោ យប់កើតហេតុភ្លេចមិនដឹងថា បានចាក់សោ ឬអត់ទេ ទើបចោលួចទៅបានងាយស្រួលបែបនេះ។
ប្រភពបន្តទៀតថា រហូតដល់ព្រឹកឡើងម៉ោង៥ថ្ងៃទី២៦ មករា ឪពុកគាត់ក្រោកឡើងពីដំណេកទើបដឹ ងថា បាត់ ឡានកូន ក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង។ រថយន្តដែលបាត់នោះ ម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២U-៨០៥០ សេរីឆ្នាំ២០០២។
ប្រភពបន្តថានៅក្រុងបាវិត ក៏មានចោរលួចរថយន្ត១គ្រឿងទៀតម៉ា កហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាក លេខភ្នំពេញ ២W-០១០៦ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បាត់ម៉ោងប្រមាណ២ទៀបភ្លឺដែរ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋា នកំពុងដុតដៃដុតជើងស្រាវជ្រា វរកមុខសញ្ញាក្រុមចោលួចរថយន្តទាំ ងអស់នោះយក មកផ្តនទាទោសតាមផ្លូវច្ បាប់អោយខានតែបាន ៕