រយះពេលមួយយប់ក្រុងស្វាយរៀងក្រុងបាវិតបាត់រថយន្ត២គ្រឿង

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាម្ចាស់រថយន្តខណះដែលរយះពេលមួយយប់ មានក្រុម ជនសង្ស័យធ្វើសកម្មភាពលួចរថយន្តបាន២គ្រឿងនៅកន្លែងផ្សេងគ្នាជិះគេចបាត់ដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងនិងក្រុងបាវិត។
ករណីបាត់រថយន្តនោះទី១ កើតឡើងវេលាម៉ោងប្រមាណ២យប់រំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ម្ចាស់រថយន្ត ដែលបាត់នេះ ឈ្មោះ មាស សាមី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យស្វាយរៀង មានទីលំនៅកន្លែងកើតហេតុខាលើ ខណៈដែលគាត់ (ម្ចាស់រថយន្ត) មានជំងឺ​ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយទុកឪពុកម្តាយចាស់ជរាចាំផ្ទះ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះទុករថយន្តនៅខាមុខផ្ទះ ហើយរាល់ដង គឺចាក់សោ យប់កើតហេតុភ្លេចមិនដឹងថា បានចាក់សោ ឬអត់ទេ ទើបចោលួចទៅបានងាយស្រួលបែបនេះ។
ប្រភពបន្តទៀតថា រហូតដល់ព្រឹកឡើងម៉ោង៥ថ្ងៃទី២៦ មករា ឪពុកគាត់ក្រោកឡើងពីដំណេកទើបដឹងថា បាត់ ឡានកូន ក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង។ រថយន្តដែលបាត់នោះ ម៉ាកបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២U-៨០៥០ សេរីឆ្នាំ២០០២។
ប្រភពបន្តថានៅក្រុងបាវិត ក៏មានចោរលួចរថយន្ត១គ្រឿងទៀតម៉ាកហាយឡែនឌ័​រ ពណ៌ទឹកមាស ពាក់ស្លាក លេខភ្នំពេញ ២W-០១០៦ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត បាត់ម៉ោងប្រមាណ២ទៀបភ្លឺដែរ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងដុតដៃដុតជើងស្រាវជ្រាវរកមុខសញ្ញាក្រុមចោលួចរថយន្តទាំងអស់នោះយក មកផ្តនទាទោសតាមផ្លូវច្បាប់អោយខានតែបាន ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print