រថយន្ដបុកនឹងរថយន្ដ បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់២នាក់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុក រថយន្ដនៅលើផ្លូវជាតិ លេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២០២-២០៣ កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចភូមិក្រសាំង (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាក Lexus Rx-300 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ.7684 បុកនឹងរថយន្តធុនធ្ងន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C.3075 ក្នុងទិសដៅ ផ្ទុយគ្នា បណ្តាល ឲ្យរបួសធ្ងន់៤នាក់ ខូចខាតរថយន្ដ២គ្រឿង។

អ្នកបើកបររថយន្ត Lexus ឈ្មោះ សែ ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើកបរ រថយន្ត រស់នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួសស្រាល ត្រូវ នាំខ្លួនទៅកាន់អធិការដ្ឋាន នគរបាលស្រុកកំពង់ស្វាយ ។ អ្នករួមដំណើរចំនួន២នាក់ ឈ្មោះ ADAM WOJCIECH ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិហូល្លង់ របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ និងឈ្មោះ AGNIESZKA ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិហូល្លង់ របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

អ្នកបើកបររថយន្តធុនធ្ងន់ម៉ាកហ៊ីយ៉ានដាយ ឈ្មោះ ឈួន រតនា មុខរបរអ្នកបើកបរ រថយន្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពន្លាជ័យ ឃុំបន្ទាងស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ គ្មានរបួស ។

អ្នករួមដំណើរចំនួន២នាក់ ឈ្មោះ កន ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ របួសធ្ងន់ និងឈ្មោះ អ៊ាង វណ្ណនី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ របួសធ្ងន់ ។

មូលហេតុបង្កឡើងដោយ អ្នកបើកបររថយន្តម៉ាក Lexus បើកបរជែងក្នុង ស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងចុះវាស់វែង ធ្វើកំណត់ហេតុ ប្រមូលវត្ថុតាង យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print