ក្តុកក្តួលរំជួលចិត្តក្រោយឃើញទិដ្ឋភាពរោងបុណ្យសព ខេមរៈ ស្រីពៅ

ចែករំលែក៖

​ភ្នំពេញ ៖ សពរបស់អតីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈស្រីពៅ នៅមិនទាន់បានដឹកមកដល់ទឹកដីកំណើតនៅឡើយទេក្រោយពីតារាស្រីរូបនេះបានទទួលមរណភាពកាលពីរសៀសថ្ងៃទី២៥ខែមករាឆ្នាំ២០១៩នេះនៅប្រទេសឥណ្ឌាដោយសារជំងឺរ៉ាំរ៉ៃ។ នៅភ្នំពេញនាភូមិគ្រឹះតារាចម្រៀងខេមរៈសិរីមន្ត គឺបានរៀបចំតុបតែងរោងពិធីរួចទៅហើយមុនពេលសពនឹងត្រូវដឹកមករៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីនោះ។
អ្នកនិពន្ធ និងត្រូវជាបងប្រុសកញ្ញា ខេមរៈ ស្រីពៅ គឺលោក ខេមរៈ ភា​រុណ ដែល​ជា​បងប្រុស​បង្កើត​របស់​កំពូល​តារាចម្រៀង​លោក ខេមរៈ សេរី​មន្ត និង​កញ្ញា ខេមរៈ ស្រី​ពៅ បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃ​២៥ ខែមករា ឆ្នាំ​២០១៩ ថា​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ជា​ប្អូនស្រី​ពៅ​របស់​លោក​បាន​ទទួលមរណភាព​ហើយ ។លោក ​ថា «​ប្អូន​ពៅ​បង​លា​យើង​ទាំងអស់​គ្នា​ហើយ​» ហើយ​លោក​បាន​រៀបរាប់​ដោយ​ក្តុកក្តួល​ថា «​ស្រណោះ​ប្អូន​ពៅ​បង​សែន​ល្អ​ណាស់​ក្នុង​លោក​នេះ​» ។ រោងបុណ្យសពរបស់តារាចម្រៀងរូបនេះត្រូវបានរៀបចំរួចជាស្រេច ដែលបង្ហាញពីរូបភាពដ៏សង្វេកអាណិតតារាស្រីរូបនេះក្រៃលែងដែលមិនសមនឹងទទួលមរណភាពក្នុងវ័យដ៏ក្មេងខ្ចីនោះទេ។
ប្រភព​ព័ត៌មាន​ពី​បងថ្លៃ​ស្រី​របស់​នាង​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​ពិត ខេមរៈ ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ​យូរណាស់​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ​ពោល​គឺ​ទើបតែ​រយៈពេល​២​ខែ​នេះ​នាង​មាន​អាការ​ធ្ងន់ធ្ងរ​ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​នាង​បាន​ឡើយ ។តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ ខេមរៈ សិរីមន្ត បានឱ្យ​ដឹង​ថា ស្រី​ពៅ មាន​ជំងឺ​សួត និង​ក្រពះ ហើយ​ព្យាបាល​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដូច​ជា​នៅ ថៃ និង​ប្រទេស​ឥណ្ឌា តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​ជួយ​ជីវិត​នាង​បាន​ដដែល ។ភរិយា​លោក ខេមរៈ ភា​រុណ បាន​បញ្ជាក់ថាសព​ស្រី​ពៅ នឹង​ធ្វើបុណ្យ​នៅផ្ទះ​របស់ សិរីមន្ដ នាវិថីឧកញ៉ាទ្រីហេង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខាងមុខសួន សុបិន្តចម្ការព្រីងគឺ មិន​ទៅ​ធ្វើ​នៅ​កំពង់ចាម​ទេ​ ។ ទោះជាយ៉ាងណាអ្នកស្រីនៅមិនទាន់បញ្ជាក់នៅឡើយទេថាតើពេលណាដែលសពរបស់ស្រីពៅត្រូវបានដឹកមកដល់ភ្នំពេញនោះទេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print