សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារ ខេមរៈ ស្រីពៅ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីទទួលពីដំណឹងដ៏សោកសៅរបស់ក្រុមគ្រួសារតារាចម្រៀងខេមរៈ ស្រីពៅ បានទទួលមរណៈភាពនៅមន្ទីរពេទ្យប្រទេសឥណ្ឌាដោយជំងឺសួត និងក្រលៀនរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសពតាមរយៈបណ្ដាញសង្គមដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសាររំលែកទុកលើបណ្តាញសង្គមថា«មរណ​ភា​ពរបស់កញ្ញា ខេមរៈ ស្រីពៅ មិនត្រឹមតែជាការបាត់បង់ កូនស្រីជាទីស្រឡាញ់ប្រកបដោ​យក​តញ្ញូតាធម៌ចំពោះ ឪពុក ម្តាយ បងប្អូន ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់តារាចម្រៀងដ៏ល្បីមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវធនធានមនុស្សដែលមានវិជ្ជាជីវៈត្រឹមត្រូវ នៅក្នុងវិស័យសិល្បៈផងដែរ។សូមឧទ្ធិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
​យោតតាមគណនីយហ្វេសប៊ុករបស់តារាចម្រៀងខេមរៈ សិរីមន្តជាបងប្រុសនៃសពបានបញ្ជាក់ថា «សពប្អូន ស្រីពៅ កំពុងតែធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដោយបងប្រុស ខេមរ: ភារុណ បានទៅទទួលនាង នៅប្រទេសឥណ្ឌា ដោយផ្ទាល់ហើយនឹងមកដល់កម្ពុជានៅម៉ោងប្រហែលម៉ោង៧យប់ថ្ងៃទី២៦ខែមករានេះ»។ លោកក៏បានថ្លែងអំណរគុណ ដល់លោក ឯកឧត្តម នាយឧត្តសេនីយ៍កត្តិបណ្ឌិត ហ៊ី ប៊ុនហៀង និង លោកជំទាវ ប៉ែន ចន្ទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល និង លោកជំទាវ ហ៊ីង សុខលាភ ដែលបាននិមន្តអញ្ជើញ សម្តេចព្រះសង្ឃ វង់ សាម៉ូរ៉ា បាំងក្សូល ដើម្បី ឧទ្ទិសបួងសួង ដួងវិញ្ញានក្ខ័ន ប្អូនស្រី ខេមរៈ ស្រីពៅ អោយបានត្រលប់មក មាតុប្រទេសយើងវិញ ប្រហែលម៉ោង7យប់ទើប សពប្អូន ស្រី និងបានត្រលបមកដលប្រទេសយើងវិញហើយ។ បើមានការប្រែប្រួល លោកនឹងជម្រាបជាដំណឹងបន្តទៀត៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print