ជនសង្ស័យ​ម្នាក់​ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ​ ក្រោយពីធ្វេីការឆក់កាបូបជនបរទេសបានសម្រេច​តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ​ម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់
ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ​ឃាត់ខ្លួន​ ក្រោយពីពួកគេទាំង​ ២នាក់ធ្វេីសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច​តែរត់មិនរួច​។ ហេតុការណ៍បានកេីតឡេីងកាលពីម៉ោង​ ៤រសៀល​ ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៩​ នៅតាមផ្លូវលេខលេខ១៨៤​ ស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ​ អន់​ ស៉ីដេត​ ​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះភូមិព្រែកតាអុង​ ឃុំពាមឧកញ៉ាអុង​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ និងម្នាក់ទៀតឈ្មោះ​ អាលុង​​ អាយុប្រហែល​ ២០ឆ្នាំជាង​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញមានជនជាតិបរទេសចំនួន​ ២នាក់​ បានធ្វេីដំណេីរតាមផ្លូវលេខ១៨៤​​ ខណៈ​មកដល់កន្លែងកេីតហេតុ ស្រាប់តែមានជនសង្ស័យចំនួន​ ២នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដាសង់​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GE-8005​ បានជិះមកជិតរួចបានធ្វេីសកម្មភាពឆក់កាបូបរបស់ជនបរទេសខាងលេីបានសម្រេច​ តែត្រូវកម្លាំងសមត្ថកិច្ចនៅជិតនោះ​ ធ្វេីការដេញតាមរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់​ រឺឯម្នាក់ទៀតបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកេីត​ហេតុ​ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ​ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ដេីម្បីសាកសួរ​ស្វែងរកឃាត់ខ្លួនបក្ខពួកម្នាក់ទៀតយកមកផ្តន្ទាទោសទៅតាមច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print