ការចាកចេញពីអឺរ៉ុប របស់អង់គ្លេសនៅតែជាបញ្ហា ដដែលដោយភាគីទាំងអស់នៅក្នុងជួរអ្នកនយយោបាយសំខាន់ៗនៅអង់គ្លេស មិនមានសម្លេងរួមគ្នា ។ ប្រសិនបើស្ថានភាពអូសបន្លាយនោះនឹងបង្ករឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ ។
ទាំងនោះហើយបានជា ព្រះមហាក្សត្រី Elizabeth បានផ្ញើរាជ្យសារជាផ្លូវការទៅកាន់បណ្តាគណបក្សនយោបាយស្តីពីបញ្ហា Brexit ដោយ ព្រះអង្គបានអំពាវនាវដល់ភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយរួម ។ នៅពេលនេះកិច្ចពិភាក្សាមិនសល់ពេលវេលាច្រើននោះឡើយ ហើយប្រសិនបើ មិនមានកិច្ចព្រមព្រៀងនោះ អង់គ្លេសធ្លាក់ចូលក្នុងវិបត្តិជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ព្រះមហាក្សត្រតី Elizabeth មានព្រះជន្ម៩២វស្សា មិនបានរំលឹកដល់Brexit នោះឡើយនៅក្នុងសន្តរកជាប្រចាំរបស់ព្រះមហាក្សត្រីនៅវិទ្យាស្ថានស្ត្រី ក្នុងតំបន់ Norfolk ដោយមានព្រះបន្ទូលថា«គ្រប់ជំនាន់ តែងតែប្រឈមមុខនូវឧបសគ្គនិងឱកាស។ យើងត្រូវតែពិភាក្សានិងគោរព ដល់ទស្សនៈលើកឡើងរបស់គូភាគី ដើម្បីស្វែងរកមូលដ្ឋានរួម»។
ព្រះមហាក្សត្រី Elizabeth មានទស្សនៈកណ្តាល នៅក្នុងនយោបាយដឹកនាំប្រទេស។ ព្រះមហាក្សត្រីមានឥទ្ថិពលយ៉ាងខ្លាំងទៅលើពលរដ្ឋ ពិសេសគឺការបោះឆ្នោត ប្រជាមតិកាលពីឆ្នាំ២០១៤ ពេលដែល Scotland ទាមទារឯករាជ្យចេញពីអង់គ្លេស ។
នៅពេលនេះកិច្ចពិភាក្សាស្តីពី Brexit ត្រូវបានជាប់គាំង ដោយសារតែមិនមានសម្លេងរួមគ្នា ។ នៅពេលនេះដែរ គណបក្សប្រឆាំង បានស្នើរឲ្យមានការបោះឆ្នោតជាថ្មីម្តងទៀតស្តីពី Brexit ៕ សាធី