នាយករដ្ឋមន្ត្រីថៃ​ប្រាយុទ្ធចាន់អូចារ រងគំនាបឲ្យលាលែងពីតំណែងរំសាយរដ្ឋាភិបាល

ចែករំលែក៖

ក្រោយពេលគណកម្មការរៀបចំការបើឆ្នោតថៃ​បានប្រកាសជាផ្លូវការ ថា​ ការបោះឆ្នោតជាតិ​នឹងត្រូវធ្វើឡើងនៅថ្ងៃតី​២៤ខែមីនាខាងមុខ។ នៅពេលមានកាលបរិច្ឆេទច្បាស់លាស់ បណ្តាគណបក្សនយោបាយថៃបានដាក់គំនាបទៅលើនាយករដ្ឋមន្ត្រី រំលាយគណបរដ្ឋមន្ត្រីនិង​លាលែងពីតំណែង ។
កន្លងមក ប្រធានគណកម្មការ​រៀបចំការបោះឆ្នោតថៃ​លោក Itthiporn Boonprakong ​ បានឲ្យដឹងថា​ក្រោយពេលច្បាប់​បញ្ជាឲ្យរៀបចំការបោះឆ្នោត​ ត្រូវបានព្រះមហាក្សត្រប្រកាសគណកម្មការ​បានជួបប្រជុំ នឹងចេញសេចក្តីសម្រេច​ភ្លាមៗ ។ នៅពេលនេះដែរ បណ្តាគណក្សនយោបាយ បេក្ខភាពតំណាងរាស្ត្រ និង​ដាក់សំណើរឈរឈ្មោះជាបេក្ខភាពទៅកាន់គណកម្មការ ចាប់ពីថ្ងៃទី​៤ដល់ធ្ងៃទី​៨ខែ កុម្ភៈខាងមុខ ។ បញ្ជីឈ្មោះបេក្ខភាពនឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី​១៥ខែកុម្ភៈឆ្នាំ​២០១៩ ហើយការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ​២០១៩។
ដោយមានកាលបរិច្ឆេទច្បាស់លាស់​បណ្តាគណបក្សនយោបាយថៃ​បានដាក់គំនាបឲ្យនាយករដ្ឋមន្ត្រីថៃ លោក​ ប្រាយុទ្ធ ចាន់ អូចារ លាលែងពីតំណែង និង រំសាយគណៈរដ្ឋមន្ត្រី​ដើម្បីត្រៀមបោះឆ្នោត​នៅចុងខែមីនា​ខាងមុខ ។
តាមការលើកឡើងរបស់បណ្តាគណបក្សនយោបាយថៃ រដ្ឋាភិបាលបានឆ្លៀតឱកាស​កាន់អំណាចដើម្បីសម្រេចគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ខ្លួន​ និងធ្វើឲ្យបក្សប្រឆាំង កាន់តែ ធ្លាក់ចុះ​។ គណបក្សភឿថៃបានស្នើដល់ លោក​ប្រាយុទ្ធ ចាន់អូចារលាលែងពីតំណែងនិងបិទទ្វារដ្ឋាភិបាល បញ្ចប់កម្មវិធីប្រើប្រាស់មូលនិធិរដ្ឋ និងបញ្ចប់ការដាក់ពង្រាយយោធា។
ក្នុងពេលនេះដែរគណបក្សប្រជាធិបតេយ្យ បានទាមទារនាយករដ្ឋមន្ត្រីបញ្ឈប់ការប្រើប្រាស់​មាត្រាទី​៤៤នៃរដ្ឋធម្មនុញ្ញ ដោយត្រូវបានគេចាត់ទុកថា​ជាអាវុធ​សំខាន់ត្រូវបានរដ្ឋាភិបាលប្រើប្រាស់តាំងពីក្រោយការធ្វើរដ្ឋប្រហារនៅឆ្នាំ​២០១៤។ នៅពេលនេះរដ្ឋាភិបាលត្រូវតែរក្សា​ទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុណ្ណោះ រងចាំការផ្ទេរអំណាចដល់រដ្ឋាភិបាលស៊ីវិលថ្មី​។
ជាមួយគ្នានេះគណបក្សប្រឆាំងបានដាក់គំនាបឲ្យ នាយករដ្ឋមន្ត្រី បង្ហាញពីគោលជំហរនយោបាយដោយបើកជំហ មិនត្រូវមានសកម្មភាព កេងប្រវ័ញ្ចនយោបាយ យកប្រៀបទៅលើគូប្រជែងនោះឡើយ​៕  សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print