សម្តេចតេជោ ហ៊ុន សែន៖ ទោះបីយើងខិតខំប្រឹងប្រែងធ្វើអោយប្រទេសជាតិរីកចម្រើនយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ដូចយើងបានឃើញស្រាប់នឹងភ្នែក គឺកម្ពុជាយើងកំពុងតែបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ទេសចរបរទេសក៏កាន់តែកើនឡើងមកទស្សនាកម្ពុជា រីឯអ្នកវិនិយោគទុនវិញក៏កាន់តែមានជំនឿជឿជាក់លើស្ថិរភាពនយោបាយ និងសង្គមដែលកំពុងអំណោយផលយ៉ាងល្អប្រសើរដល់ការបណ្តាក់ទុនតូចធំនៅក្នុងប្រទេសយើង។

សម្តេចថ្លែងបន្តថា៖ ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើង។ ប៉ុន្តែជាក់ស្តែង នៅពេលដែលទេសចរនិងវិនិយោគគិនបានមកដល់ គឺពួកគេមានការកោតសរសើរកម្ពុជាអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីបានរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥ -១៩៧៩)។ ការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនបានឡើយ។

សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលបានចូលរួមបន្សាបព័ត៌មានមិនពិតទាំងនោះ និងបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែរុងរឿង!

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងរីករាយគ្រប់ក្រុមគ្រួសារនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print