ស្រីជនជាតិទំពួនម្នាក់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារខឹងប្តីទាស់ពាក្យសំដីគ្នារឿងលុយប្រាំពាន់រៀលរហែក

ចែករំលែក៖

ខេត្តរតនគិរី៖ ស្រ្តីម្នាក់ចង.កធ្វើអត្តឃាតខ្លួនឯងដោយសារឈ្លោះទាស់ពាក្យសំដីជាមួយនិងប្តីខឹងចិត្តក៏សំរេចធ្វើបែបនេះតែម្តង។

ហេតុការណ៍ ចង.កធ្វើអត្តឃាតនេះបានបង្ករឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃសៅរ៍ ៦ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នៅចំណុចណុចចំការស្វាយចន្ទីឈ្មេាះរចំ ហ្វឹលស្ថិតនៅភូមិកក់តូចឃុំកក់ស្រុកបរកែវខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលធ្វើអត្តឃាតនោះឈ្មោះរម៉ាសភៅ ភេទស្រីអាយុ១៧ឆ្នាំជនជាតិទំពួនរស់នៅភូមិឃុំខាងលើ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាស្រ្តីរងគ្រោះធ្វើអត្តឃាតដោយសារខឹងប្តីមានទំនាស់ទាស់ពាក្យសំដីគ្នារឿងក្រដាស់ប្រាក់ប្រាំពាន់រៀលរហែកយកទៅចូលបុណ្យក៏សរេចចិត្តធ្វើបែបនេះតែម្តង។

ក្រោយកើតហេតុកម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំកក់បានសហកាជាមួយជំនាញចុះពិនិត្យធ្វើកោសល្យវិច្ចយ័សាកសពឃើញថាស្លាប់ដោយសាចង ក ខ្លួនឯងពិតប្រាកដមែន។

ហើយក៏បានធ្វើការប្រគល់សាកសពឱ្យសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីប្រពៃណីផងដែរ៕

...

ដោយ​ ជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print