ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល”។
អមដោយរូបថតមួយសន្លឹក , សម្តេចតេជោ សរសេរនៅព្រឹកថ្ងៃទី២៨ ខែមករា ថា”មើលរូបថតខ្ញុំនិងភរិយា គឺមិនគួរអោយជឿថា កម្ពុជាយេីងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ ! យេីងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ប៉ុលពត”។
“យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប…កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនអោយកើតមានឡើងសាជាថ្មីទៀតឡើយ៕ចេស្តា