ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ខណះម្ចាស់ផ្ទះសំណាក់ យីហោ ចន្ធូ ត្រជាក់ចិត្ត ស្ថិតក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានប្រទះឃើញបុរសម្នាក់ជាអ្នករត់ ម៉ូតូឌុបបានដេកស្លាប់ដោយសុទ្ធតែ ឈាមពេញខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់ជាន់ទី៣ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ។
បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងជាម្ចាស់ម៉ូតូបាត់បង់ម៉ាកហុ ងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9986 ព្រមទាំងចញ្ចៀនមួយវង់ និងលុយក្នុងកាបូបមួយចំនួនទៀត ។
ប្អូនប្រុសជនរងគ្រោះបានឲ្យដឹ ងទៀតថា ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុបនៅ ខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញយកអីវ៉ាន់ដា ក់ឲ្យម៉ូយ(ភ្ញៀវម្ដង)។ លុះនៅថ្ងៃកើតហេតុ ទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្ វដង ។ ក្រោយមកក៏មានសមត្ថកិច្ចខលមកប្រា ប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់ សម្លាប់នៅក្នុងផ្ទះសំណាក់រួចទៅ ហើយ ។ ចំណែកឃាតករដែលមិនស្គាល់មុខដែលបា នចាក់សម្លាប់ជនរងគ្រោះ បានជិះម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងយកចញ្ចៀន និងលុយមួយចំនួនក្នុងកាបូប ចេញពីផ្ទះសំណាក់គេចខ្លួនបាត់ស្ រមោល ។
បើតាមប្រភពពីម្ចាស់ផ្ទះសំណាក់ ចន្ធូ ត្រជាក់ចិត្តខាងលើ បានប្រាប់ថា ជនរងគ្រោះ និងឃាតករ (ប្រហែលជាស្គាល់គ្នា ) បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកសម្រាកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង៥ល្ងាចនៅថ្ងៃកើតហេតុ ក្រោយមករំលងបានប្រហែល២ម៉ោង ម្ចាស់ផ្ទះសំណាក់ខាងលើនេះបានដើ រមើលឃើញបន្ទប់កើតហេតុមានការចាក់ សោរ ដោយមិនដឹងថាភ្ញៀវចេញពីពេលណា ទើបសម្រេចយកសោរចាក់ទ្វាមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ លើឥដ្ឋការ៉ូ មានសុទ្ធតែឈាម ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូ លដ្ឋានតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងកោសល្យវិឆ័ យបានចុះមកពិនិត្យដោយឃើញថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់ ពិតប្រាកដមែន ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើកំ ណត់ហេតុប្រគល់សពឲ្យទៅសាច់ញាត់ យកទៅធ្វើបុណ្យតាមពៃណី ។ ចំណែកជនដៃដល់ សមត្ថកិច្ចជំនាញនិងបន្តធ្វើកា រស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែ បាន ៕ ដោយ៖ ភារ៉ា ដង្កោ